អេហ្ស៊ីប: លោក Sheikh Zuweid អ្នកនាំពាក្យម្នាក់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ម្សិលមិញថា កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបក្នុងកិច្ចសហប្រតិបត្តិការជាមួយប៉ូលិស បានសម្លាប់ពួកសកម្មប្រយុទ្ធ ៣៦នាក់ និងបានដោះឧបករណ៍ផ្ទុះ ៣៨ ក្នុងយុទ្ធនាការសុវត្ថិភាព ពីរថ្ងៃចុងក្រោយរបស់ពួកគេ ក្នុងទីក្រុង Arish, ទីក្រុង Rafah និងទីក្រុង Sheikh Zuweid នៃខេត្តភាគខាងជើងខេត្ត Sinai។
អ្នកនាំពាក្យយោធា លោក Mohamed Samir បាននិយាយថា ប្រតិបត្តិការរយៈពេលពីរថ្ងៃមកនេះ បានបំផ្លាញលំនៅដ្ឋានភេរវករ ២៥ខ្នង និងរោងដោល ៥៧ខ្ទម ហើយបានបំផ្លាញឃ្លាំងដាក់គ្រឿងផ្ទុះដ៏ធំ ដោយរឹបអូសយកយានយន្ត ១០គ្រឿងនិងម៉ូតូចំនួន ៥គ្រឿង ដែលប្រើដោយពួកជ្រុលនិយមនៅក្នុងការវាយប្រហាររបស់ពួកគេលើកន្លែងត្រួតពិនិត្យសន្តិសុខ។
ការវាយឆ្មក់នេះបានមកពីរថ្ងៃ បន្ទាប់ពីយុទ្ធនាការរយៈពេលបួនថ្ងៃ ដែលស្រដៀងគ្នាសប្តាហ៍មុន ក្រុមសកម្មប្រយុទ្ធសម្លាប់បាន ៨៥នាក់ នៅក្នុងទីក្រុង Rafah និង Sheikh Zuweid នៃភាគខាងជើងខេត្ត Siani។យោធាអេហ្ស៊ីបបានគេចាប់ផ្តើមយុទ្ធនាការសន្ដិសុខយ៉ាងធំមួយជាបន្តនៅក្នុងឧបទ្វីបដែលបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ១ពាន់នាក់និងជនសង្ស័យជាច្រើនរយនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនស្រដៀងគ្នានេះផងដែរ៕
មតិយោបល់