ជប៉ុន: នៅថ្ងៃអាទិត្យ ទី២៩ ឧសភានេះ តាមប្រភពពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ គ្រោងនឹងពន្យាពេលតំឡើងយកពន្ធលើការលក់របស់ជប៉ុន បានរហូតដល់ឆ្នាំ២០១៩ ពោលគីឺនៅសល់រយៈពេល ២ឆ្នាំកន្លះទៀត។ ការប្រកាសបែបនេះ ស្របពេលដែលប្រទេសមហាសេដ្ឋកិច្ចនៅអាស៊ីមួយនេះ គ្រោងនឹងរៀបចំបោះឆ្នោតជាតិ នាពេលខាងមុខនេះផងដែរ។
ប្រភពពីមន្ត្រីដដែលបានស្តាប់ការរៀបរាប់ស្តីពីកិច្ចប្រជុំនោះ បានឱ្យដឹងថា លោកអាបេបានប្រាប់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Taro Aso និងអគ្គលេខានៃគណបក្សប្រជាធិបតេយ្យសេរីរបស់លោក Sadakazu Tanigaki អំពីផែនការរបស់លោក ដើម្បីស្នើការពន្យារពេលដំឡើងពន្ធសម្រាប់លើកទីពីរ រហូតដល់ខែតុលាឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានសន្យាថានឹងប្រកាសជំហានយន្តការរបស់លោក នៅថ្ងៃអង្គារខាងមុខនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់កំណែទម្រង់រចនាសម្ព័ន្ធ ត្រូវបានគេរំពឹងផងដែរថា នឹងបញ្ជាថវិកាបន្ថែមទៀតដើម្បីផ្តល់មូលនិធិវិធានការជំរុញសេដ្ឋកិច្ច គ្រាន់តែរយៈពេលពីរខែចូលទៅក្នុងឆ្នាំសារពើពន្ធនិងនៅលើចំណែកនៃថវិកាបន្ថែមមួយ ដើម្បីចំណាយសម្រាប់ការស្ទុះងើបឡើងវិញ ពីការរញ្ជួយដីនៅភាគខាងត្បូងប្រទេសជប៉ុននាពេលថ្មីៗនេះ។
បន្ទាប់ពីប្រធានកិច្ចប្រជុំកំពូលជាមួយប្រទេសជាសមាជិក G7 ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់កាលពីថ្ងៃសុក្រកន្លងទៅនេះ លោកអាបេ បាននិយាយថាប្រទេសជប៉ុននឹងប្រមូលផ្តុំឧបករណ៍គោលនយោបាយទាំងអស់ រួមទាំងលទ្ធភាពនៃការពន្យារពេលដំឡើងពន្ធនេះ ដើម្បីជៀសវាងនូវអ្វីដែលលោកបានហៅថាវិបត្តិសេដ្ឋកិច្ចនៅលើទំហំនៃវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលក្រោយមកបានធ្វើឲ្យធនាគារ Lehman Brothers ក្ស័យធនផងដែរ៕
មតិយោបល់