ព័ត៌មានអន្តរជាតិ

របួស១៣ នាក់ ក្នុងករណីផ្ទុះឆេះក្បែរព្រះវិហាររបស់ហ្វីលីពីន មុនចូលថ្ងៃបុណ្យណូអែល

ហ្វីលីពីនៈ អាជ្ញាធរបាននិយាយថា មនុស្ស ១៣ នាក់ បានរងរបួស រួមទាំងមន្ត្រីប៉ូលិសម្នាក់ នៅក្នុងករណីផ្ទុះឆេះមួយ បានបណ្ដាលឲ្យហែកច្រៀករថយន្តប៉ូលិសមួយគ្រឿង នៅខាងក្រៅព្រះវិហារកាតូលិក ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៦។

ការផ្ទុះនេះ បានកើតឡើងចម្ងាយប្រហែល ៣០ ម៉ែត្រពីផ្លូវចូលនៃព្រះវិហារ និងបានបង្កឲ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំង ដល់មហាជននៅទីនោះ។

អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ លោកស្នងការ Romeo Galgo បាននិយាយថា ឧបករណ៍បង្កទ្បើងឲ្យផ្ទុះនេះ គឺមិនទាន់ត្រូវបានកំណត់ឲ្យច្បាស់នៅទ្បើយទេ៕

មតិយោបល់