ភ្នំពេញៈ បុរស ០៥នាក់ ដែលទំនងជាស្រវឹងស្រាផងនោះ បាននាំគ្នាដកខ្សែក្រវ៉ាត់ពីចង្កេះ ដេញវាយគ្នាពេញផ្លូវនៅទឹកថ្លា គ្រាន់តែរឿងឌឺដាក់គ្នាពេលជិះម៉ូតូ គ្រាន់តែរឿងជិះម៉ូតូ ហើយមើលមុខឌឺដាក់គ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅជិះម៉ូតូឌឺដាក់គ្នា ចុងក្រោយដកខ្សែក្រវ៉ាត់ដេញវាយគ្នាពេញផ្លូវទឹកថ្លា ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ត្រង់ផ្សារ រតនា ផ្លាស្សា ដោយម្ខាងមានគ្នា ០៣នាក់ និងម្ខាងទៀតមានគ្នា ០២នាក់ ជិះម៉ូតូពីរគ្រឿង គឺមួយគ្រឿងម៉ាក់ សង់ និងមួយគ្រឿងទៀតម៉ាក ស្មាស់ ហើយក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ដែលប្រចាំការនៅទីនោះចាប់ឃាត់ខ្លួន មកសាកសួរនៅប៉ុស្តិ៍។
បើតាមអ្នកឆ្លើយឆ្លងសារព័ត៌មាន Post News បានប្រាប់ថា ដើមហេតុដំបូងគឺគ្រាន់តែរឿងមើលមុខគ្នា ហើយឌឺដងដាក់គ្នាទៅវិញទៅមក រួចហើយក៏ឈានទៅដល់ហូតខ្សែក្រវ៉ាត់ពីចង្កេះដេញវាយគ្នាតែម្តង។ ចុងក្រោយសមត្ថកិច្ចបានឃាត់ខ្លួន ធ្វើការអប់រំ ដើម្បីកុំឲ្យបង្កភាពអនាធិបតេយ្យតាមដងផ្លូវបន្តទៀត៕
មតិយោបល់