ឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់យុវជន-យុវតីខ្មែរ ក្នុងការប្រើប្រាស់ភាសាជាតិដើម្បីការទំនាក់ទំនងគ្នាតាមប្រព័ន្ធបណ្តាញសង្គមជាពិសេសFACEBOOK,ក្រុមហ៊ុនNOKIAថ្មីៗនេះបានបញ្ចូលកម្មវិធីវា
យអក្សរខ្មែរយូនីកូដរួចជាស្រេចនៅក្នុងទូរស័ព្ទស៊ីមពីរប្រភេទ TOUCH & TYPE ដ៏ពោរពេញទៅដោយប្រជាប្រិយភាពរបស់ខ្លួនគឺ NOKIA ASHA 202 ស៊េរីថ្មី។ ដោយឡែក ចំពោះ NOKIA ASHA 202 ស៊េរីមុន អ្នកប្រើប្រាស់អាចយកទូរស័ព្ទទាំងនោះទៅតំលើងកម្មវិធីវាយអក្សរខ្មែរនៅ NOKIA CARE រាជធានីភ្នំពេញដែលមានទីស្នាក់ការនៅអគារ ៣៧៥ វិថីព្រះសីហនុ ដោយចំណាយប្រាក់ចំនួន ៣ ដុល្លាសហរដ្ឋ។
ខាងក្រោមនេះគឺជាវិធីវាយអក្សរខ្មែរដោយប្រើប្រាស់ NOKIA ASHA 202។ ដំបូងអាចស្មុគ្រស្មាញបន្តិចបន្តួចសម្រាប់អ្នកដែលពុំទំលាប់វាយអក្សរខ្មែរយូនីកូដ តែហាត់វាយយូរៗទៅបន្តិចម្តងៗ អ្នកប្រើប្រាស់ពិតជាសំរបខ្លួនបាន,ចំណាំលំដាប់នៃតួអក្សរបាន,វាយបានលឿន,ចូលចិត្តទំនាក់ទំនងជាភាសាជាតិ ដែលអាចនិយាយបាន ថា ជាការចូលរួមចំណែកមួយក្នុងការលើកកំពស់ភាសាជាតិកំណើតយើងទៀតផង។
ការវាយព្យញ្ជនៈ
- ក ខ គ ឃ ង ៖ ចុចប៊ូតុងលេខ 4 ចុចលើកទីមួយនឹងចេញ ក ទីពីរ ខ … ទីប្រាំ ង។
- ច ឆ ជ ឈ ញ ៖ ចុចប៊ូតុងលេខ 5 ចុចលើកទីមួយនឹងចេញ ច ទីពីរ ឆ … ទីប្រាំ ញ។
- ដ ឋ ឌ ឍ ណ ៖ ចុចប៊ូតុងលេខ 6 ចុចលើកទីមួយនឹងចេញ ដ ទីពីរ ឋ … ទីប្រាំ ណ។
- ត ថ ទ ធ ន ៖ ចុចប៊ូតុងលេខ 7 ចុចលើកទីមួយនឹងចេញ ត ទីពីរ ថ … ទីប្រាំ ន។
- ប ផ ព ភ ម ៖ ចុចប៊ូតុងលេខ 8 ចុចលើកទីមួយនឹងចេញ ប ទីពីរ ផ … ទីប្រាំ ម។
- យ រ ល វ ស ហ ឡ អ ៖ ចុចប៊ូតុងលេខ 9ចុចលើកទីមួយនឹងចេញ យ ទីពីរ រ … ទីប្រាំបី អ។
ការវាយជើងព្យញ្ជនៈ
ដើម្បីវាយឲ្យចេញជើងព្យញ្ជនៈណាមួយ ត្រូវវាយព្យញ្ជនៈអ្វីមួយជាមុនសិន, រូចចុចប៊ូតុងលេខ 1 (ចុចតែម្តង),បន្ទាប់មកទៀតចុចយកអក្សរដែលយើងចង់យកទៅធ្វើជាជើងព្យញ្ជនៈដែលបានវាយរួចហើយ។ ឧទាហរណ៍ ៖
- អ្អ ៖ ដំបូងចុចប៊ូតុងដែលផ្ទុកព្យញ្ជនៈ អ ពោលគឺប៊ូតុងលេខ 9 (ចុចប្រាំបីដង), រួចចុចលេខ 1 (ចុចម្តង), ហើយបន្ទាប់មកទៀតចុចប៊ូតុងដែលផ្ទុកអក្សរ អ គឺប៊ូតុងលេខ 9(ចុចប្រាំបីដង)។អèអ្èអ្អ
- ក្រ ៖ ដំបូងចុចប៊ូតុងដែលផ្ទុកព្យញ្ជនៈ ក គឺប៊ូតុងលេខ 4 (ចុចម្តង), រួចចុចលេខ 1 (ចុចម្តង) ហើយបន្ទាប់មកទៀតត្រូវចុច ប៊ូតុងដែលផ្ទុកអក្សរ រ គឺប៊ូតុងលេខ 9 (ចុចពីរដង)។ ក èក្ èក្រ
ការវាយដកឃ្លា និងស្រៈពេញតួ
- ចុចប៊ូតុងលេខ 0 (ចុចម្តង) ដើម្បីដកឃ្លា។
- ចុចតុងលេខ 0 (ចាប់ពីពីរដងឡើងទៅ) ដើម្បីវាយស្រៈពេញតួតាមលំដាប់ដូចនេះ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឲ ឳ។
ការវាយស្រៈនិស្ស័យ និងវណ្ណយុត្តិ
នៅក្នុងទូរស័ព្ទ Nokia Asha 202 មានប៊ូតុងចំនួនបីដែលផ្ទុកស្រៈនិស្ស័យ និងវណ្ណយុត្តិ គឺប៊ូតុងលេខ 1, 2, 3។ប៊ូតុងលេខ1 ផ្ទុកស្រៈនិស្ស័យទាំងឡាយណាដែលមានទីតាំងនៅប៉ែកខាងក្រោមព្យញ្ជនៈគឺស្រៈ ុ ូ ួ ុំ ុះ រីឯប៊ូតុងលេខ2ផ្ទុកវណ្ណយុត្តិនិងស្រៈនិស្ស័យទាំងឡាយណាដែលមានទីតាំងនៅប៉ែកខាងលើព្យញ្ជនៈដូចជា
ិ ី ឹ ឺ ំ ៏ ៉៊ ័ ៍ ៎ ៌ ។ ប៊ូតុងលេខ 3 ផ្ទុកស្រៈនិស្ស័យទាំងឡាយណាដែលមានទីតាំងនៅប៉ែកខាងឆ្វេងឬ/និងខាងស្តាំនៃព្យញ្ជនៈដូចជា ា ើ ឿ ៀ េ ែ ៃ ោ ៅ ាំ ះ េះ ោះ ៈ។ ឧទាហរណ៍ ៖
- តុ ៖ ដំបូង ចុចប៊ូតុងដែលផ្ទុកព្យញ្ជនៈ ត ដោយចុចលើប៊ូតុងលេខ 7 (ចុចម្តង) រួចចុចប៊ូតុងផ្ទុកស្រៈុគឺប៊ូតុងលេខ 1 (ពីរដង)។
- ជ័រ ៖ ដំបូង ចុចប៊ូតុងដែលផ្ទុកព្យញ្ជនៈ ជ ដោយចុចលើប៊ូតុងលេខ 5 (ចុចបីដង) រួចចុចប៊ូតុងផ្ទុកវណ្ណយុត្តិ ័ គឺប៊ូតុងលេខ 2 (ដប់ដង) និងចុចប៊ូតុងដែលផ្ទុកព្យញ្ជនៈ រ គឺប៊ូតុងលេខ 9 (ចុចពីរដង)
- តឿ ៖ ដំបូង ចុចប៊ូតុងដែលផ្ទុកព្យញ្ជនៈ ត ដោយចុចលើប៊ូតុងលេខ 7 (ចុចម្តង) រួចចុចប៊ូតុងផ្ទុកស្រៈឿគឺប៊ូតុងលេខ 3 (បីដង)។
ការវាយវណ្ណយុត្តិ និងសញ្ញាដទៃទៀត៖ ចុចប៊ូតុង * ហើយជ្រើសរើស។
ការវាយពាក្យដែលមានជើងនិងស្រៈក្នុងពេលតែមួយ
- ថ្នម ៖ ចុចប៊ូតុងលេខ 7(ចុចពីរដង) èថ+ ចុចប៊ូតុងលេខ 1 (ចុចម្តង) èថ្+ ចុចប៊ូតុងលេខ 5(ចុចប្រាំដង)èថ្ន+ចុចប៊ូតុងលេខ8 (ចុចប្រាំដង) èថ្នម
- ស្រ្តី ៖ ចុចប៊ូតុងលេខ 9 (ចុចប្រាំដង) èស+ ចុចប៊ូតុងលេខ 1 (ចុចម្តង) èស្+ ចុចប៊ូតុង 7 (ចុចម្តង) èស្ត + ចុចប៊ូតុងលេខ 1 (ចុចម្តង) èស្ត្ + ចុចប៊ូតុងលេខ 9 (ចុចពីរដង) èស្ត្រ + ចុចប៊ូតុងលេខ 2 (ចុចបីដង) èស្ត្រី ។

មតិយោបល់