កណ្តាល: កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក ជុន វណ្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដោយមានការបញ្ជារដ៏ម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ ចាប់រថយន្តដឹកអង្ករគេចពន្ធពីវៀតណាមមកលក់នៅភ្នំពេញបានអង្ករជាច្រើនបាវ។
ហេតុការណ៍ចុះឃាត់ចាប់នេះកាលពីព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិសាស្រ្តស្រុកតាមដងផ្លូវជាតិលេខ ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បានប្រទះឃើញរថយន្ត ១គ្រឿង គួរឲ្យសង្ស័យម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-4856 បើកបរដោយឈ្មោះ អៀង ភារិទ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ក៏ធ្វើការត្រួតពិនិត្យឃើញថារថយន្តនោះមានដឹកអង្ករនាំចូលពីប្រទេសវៀតណាម (គ្មានច្បាប់អនុញ្ញាតិ) តាមច្រករបៀងព្រំដែនវៀតណាម ក៏នាំទៅសួរនាំនៅ។
ម្ចាស់រថយន្តឈ្មោះ ចាន់រ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំមុខរបរ កសិករ រស់នៅភូមិភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ។ ម្ចាស់អង្ករ ឈ្មោះ យ៉ាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ។ វត្ថុតាងចាប់យក រថយន្ត១ គ្រឿងម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AC-4856 និងអង្ករ(វៀតណាម) ចំនួន ៩០បាវស្មើនឹង ៤,៥តោន។
ក្រោយពីសមត្ថកិច្ចសួរនាំអ្នកបើកបររួចមកបានឲ្យដឹងថា អង្ករដែលខ្លួនបានដឹកតាមរថយន្តខាងលើគឺដឹកពីច្រករបៀងព្រំដែនវៀតណាម ភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ (អង្ករវៀតណាម គ្មានច្បាប់អនុញ្ញាតិ) ដើម្បីយកទៅដាក់ឲ្យម៉ូយនៅផ្សារអូរឬស្សី រាជធានីភ្នំពេញ។
បច្ចុប្បន្ន អ្នកបើកបរ និងវត្ថុតាង ជំនាញ អហ ស្រុកកំពុងបន្តតាមនិតិវិធីជាមួយជំនាញ។
សូមបញ្ជាក់៖ ករណីដូចនេះលើកមុនខាងគយ និង ពាណិជ្ជកម្ម ដូចជាមិនដឹងចាត់ការយ៉ាងម៉េច គេអត់ជូនដំណឹងមកសមត្ថកិច្ចពាក់ព័ន្ធសោះ ដូចជាត្រូវថ្នាំ ។ ម្យ៉ាងទៀតករណីនេះខាងអង្គភាព គយ ដូចជាមិនចង់សហការធ្វើ ថែមទាំងយកឡេះថាកម្លាំងគាត់ចុះគោលដៅអស់ហើយរវល់ ។ មិនដឹងថារវល់រាប់លុយឬយ៉ាងណា បានបទល្មើសគេចពន្ធទាំងស្រុងចូលមកមិនខិតខំបង្ក្រាបដើម្បីជួយបង្កើនចំណូលរដ្ឋ ។ មិនដឹងថាគាត់រាល់ថ្ងៃធ្វើការងារដើម្បីជាតិប្រជាជន ឬមួយដើម្បីផលប្រយោជន៍ខ្លួនឯង៕
មតិយោបល់