ព័ត៌មានជាតិ

អ្នកញៀនល្បែង២នាក់និងម៉ូតូជាច្រើនគ្រឿងត្រូវសមត្ថកិច្ចឃាត់យកមកដើម្បី…

កណ្តាល​: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចលើទួលពពាលខែ នៅភូមិ ជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សមត្ថកិច្ចចុះបង្រាបករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់)
ឃាត់បានជនសង្សយ័០២នាក់
១.ឈ្មោះ សំអាត រស្មី ហៅ ឆកភេទ ប្រុស អាយុ៣០ ឆ្នាំមានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ(ឃាត់ខ្លួន)។
២.ឈ្មោះ ឈន ជីវ: ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ បើកបរគ្រឿងចក្រ (ឃាត់ខ្លួន) ។
*វត្ថុតាងចាប់យក៖
-ម៉ូតូ០៧គ្រឿង
១.ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ ០៣៨២
២.ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ពាក់ស្លាកលេខ កណ្ដាល 1X 4692
៣.ម៉ូតូម៉ាក ហុងដាណៃ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AT 1967
៤.ម៉ូតូម៉ាកហុងដា ប៊ិត ពណ៌សលាយខឿវ ពាក់ស្លាកលេខកណ្ដាល 1AD9765
៥.ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ពាក់ស្លាកលេខកណ្ដាល 1T 9718
៦.ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ កណ្ដាល1AC5146
៧.ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG 2454
-មាន់ជល់០១ក្បាល (ងាប់)
-ជញ្ជីងចំនួន០១
-ស្កុតរុំខ្នាយមាន់ចំនួន១០ដុំ និងកន្រ្តកដាក់មាន់ចំនួន០២។
តាមសភាពរឿងហេតុនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ទទួលដំណឹងពីប្រជាពលរដ្ឋល្អថាមានករណី លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)នៅទីតាំងខាងលើ ភ្លាមនោះកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកណ្តោក ចុះដល់ចំណុចកើតហេតុបានឃើញមនុស្ស មួយហ្វូងមានគ្នាប្រហែល៥០ទៅ៦០នាក់កំពុងលេងល្បែងជល់មាន់ បន្ទាប់ពីបានឃើញសមត្ថកិច្ចទៅដល់បានរត់ប្រសាចរៀងៗខ្លួនដោយបានបន្សល់ទុក វត្ថុតាងខាងលើ ក្រោយមក សមត្ថកិច្ចបានយកវត្ថុតាងខាងលើបញ្ជូនមកកាន់អធិការដ្ឋានបន្ត ចាត់ការតាមនីតិវិធី៕

 

មតិយោបល់