ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសដែលបានកើតឡើងនៅថ្ងៃទី៣០ឧសភា ឆ្នាំ២០១៦ មានចំនួន ១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ៩នាក់ (ស្រី៤នាក់) និងរបួសស្រាល ១៥នាក់ (ស្រី៤នាក់) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២១គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង, រថយន្តធុនតូច ៣, រថយន្តធុនធំ ១គ្រឿង , យានផ្សេងៗ ២គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់) ,ស្រវឹង ៣លើក , មិនគោរពសិទ្ធិ ១លើក , បត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ១នាក់) ,មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២០នាក់ (យប់១៦នាក់ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក , ផ្លូវខេត្តក្រុង ៥លើក , ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៩លើក , រថយន្តធុនតូច ២លើក , កង់ ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ២លើក(ស្លាប់១នាក់) របួស៤នាក់ ស្រី១នាក់ , បាត់ដំបង ២លើក ស្លាប់១នាក់ របួស៥នាក់ (ស្រី២នាក់) បន្ទាយមានជ័យ ១លើក (ស្លាប់១នាក់) របួស១នាក់ និងខេត្តមណ្ឌលគិរី ១លើក ស្លាប់ ១នាក់ ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៤០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៤០គ្រឿង និងពិន័យសរុប ១,៤៦៩គ្រឿង៕
មតិយោបល់