អាមេរិក:យ៉ាងហោចណាស់ មានមនុស្សចំនួន ៦នាក់ ក្នុងនោះ រួមមាន ស្ត្រីអាយុ ៦៤ឆ្នាំ ម្នាក់ និងចៅ ៤នាក់របស់គាត់ ត្រូវបានគេប្រទះឃើញស្លាប់ ក្រោយព្យុះយ៉ាងខ្លាំង កាលពីថ្ងៃសៅរ៍ បានបង្កឲ្យមានទឹកជំនន់នៅតំបន់ ប៉ាឡេស្ទីន ដែលជាផ្នែកមួយ នៃទីក្រុងភាគខាងកើត រដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។
បន្ទាប់ពី សាកសពស្ត្រី អាយុ ៦៤ឆ្នាំម្នាក់ និងចៅ ៤នាក់របស់គាត់ គួរឱ្យសង្វេកនោះ ដែលមានអាយុចាប់ពី៦ ទៅ ៩ឆ្នាំ ត្រូវបានទឹកហូរ នាំទៅឆ្ងាយ ដោយសារកម្លាំងជំនន់ កាលពីយប់ថ្ងៃសុក្រ នោះ ព្រោះសាកសព ត្រូវបានរកឃើញ ដោយក្រុមអ្នកជួយសង្គ្រោះ ទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមការឲ្យដឹងបន្ថែម ពីសារព័ត៌មាន CBS ។
គួរបញ្ជាក់ថា បំណែកសាកសពជនរងគ្រោះ ទី៦ ជាបុរស អាយុ ៣០ឆ្នាំ ម្នាក់ ត្រូវបានរកឃើញ នៅពេលក្រោយទៀត កាលពីថ្ងៃសៅរ៍ ផងដែរ៕
មតិយោបល់