ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបបរាជ័យហើយ ឆ្លៀតទៅចិនទៀត

កូរ៉េខាងជើង: មុននេះបន្តិច គណៈប្រតិភូដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបានចាកចេញពីក្រុងព្យុងយ៉ាងហើយ នៅថ្ងៃអង្គារទី៣១ ឧសភានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន បន្ទាប់ពីបាញ់គ្រប់មីស៊ីលទទួលរងការបរាជ័យរបស់ខ្លួននៅព្រឹកមិញនេះ។

ដំណើរទស្សនកិច្ចទៅចិននោះ ដឹកនាំដោយលោក Ri Su Yong ​ប្រធានគណៈប្រតិភូជាសមាជិកការិយាល័យនយោបាយ​នៃគណៈកម្មាធិការ​កណ្តាលរបស់គណបក្សពលករ ដែលកំពុងកាន់អំណាចកូរ៉េមួយនេះ។ ហើយលោកជាអនុប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្ស​និងជានាយកនៃនាយកដ្ឋានអន្តរជាតិរបស់គណបក្សនេះផងដែរ។

លោក Ri Su Yong បានបម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសនេះចាប់ពីខែមេសា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៦ មុនពេលដែលលោកត្រូវបានជាប់ឆ្នោតចូលទៅក្នុងការិយាល័យនយោបាយនៃគណបក្សនេះនៅក្នុងសមាជថ្នាក់ជាតិរបស់គណបក្ស៕

46890699.cms

មតិយោបល់