ម៉ិកស៊ិក: បើតាមរបាយការណ៍ របស់ក្រុមហ៊ុន Petroleos Mexicanos កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះ ដ៏ខ្លាំងនៅឯរោងចក្រផលិតប្រេងឥន្ធនៈគីមី ក្នុងប្រទេសម៉ិកស៊ិក បានកើនទ្បើដល់២៤ នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន dailymail ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
បើតាមក្រុមហ៊ុនក៏បានឲ្យដឹងបន្ថែមថា ចំនួនមនុស្សស្លាប់ដែលយើងបានដឹងកាលមុន គឺ ១៣នាក់ ហើយខណៈពេលនេះ មនុស្សចំនួន១៩ នាក់ទៀតនៅឯតែមន្ទីរពេទ្យ ដោយក្នុងនោះមាន ១៣នាក់ក្នុងចំណោមពួកគេកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មកទាល់ពេលនេះ មានសាច់ញាតិជនរងគ្រោះ បានប្រមូលផ្តុំគ្នានៅខាងក្រៅរោងចក្រ ដោយទឹកមុខអស់សង្ឃឹម នៅឯកំពង់ផែទីក្រុងឧស្សាហកម្ម Coatzacoalcos ស្ថិតនៅលើឆ្នេរឈូងសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិក។ បើតាមក្រុមមន្ត្រីបាននិយាយថា កម្មករចំនួន ១៨នាក់បានបាត់ខ្លួននៅឡើយ៕
មតិយោបល់