ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល

កំពត: នៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យគ្រប់គ្រងជនបរទេស បានទទួលព័ត៌មានថា មានជនបរទេសម្នាក់ ស្លាប់ នៅក្នុងផ្ទះជួល ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះ មានឈ្មោះ Schott Juergen Friedrich ភេទប្រុស អាយុ ៥៥ឆ្នាំ សញ្ជាតិ អាទ្បឺម៉ង់។

តាមការសន្និដ្ឋានពីនគរបាលបច្ចេកទេស និងគ្រូពេទ្យថា សពស្លាប់ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ទីក្រុងភ្នំពេញ តាមការឯកភាពពីស្ថានទូត៕

មតិយោបល់