អាមេរិក: ក្រោយពីខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយក្រុមប៉ូលិសនៅក្លឹបស្រឡាញ់ភេទដូចគ្នា នៅទីក្រុង Orlanda រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ៦០នាក់។ បើតាមការបញ្ជាក់របស់ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន ២០នាក់បានស្លាប់ និង ៤០នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រយុទ្ធគ្នានៅក្លឹបខាងលើនេះ។
គ្រាប់កាំភ្លើងបានផ្ទុះឡើងនៅក្លិបរាត្រីដែលស្រលាញ់ភេទដូចគ្នា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បានរងរបួស កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បន្ទាប់ពីការបាញ់តារាចម្រៀងស្រីម្នាក់របស់កម្មវិធី The Voice ស្លាប់លើឆាក ក្នុងទីក្រុង Orlando ដដែលនេះ។
មនុស្សគ្រប់គ្នាបានគេចចេញពីក្លឹប Pulse នេះបើយោងតាម បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ប៉ូលិសក្រុង Orlando បានព្រមានអ្នករស់នៅក្នុងក្រុងនេះ នៅឱ្យឆ្ងាយពីតំបន់នោះហើយបានជំរុញឱ្យមនុស្សទាំងនោះ មិនត្រូវហៅទូរស័ព្ទទៅការិយាល័យរបស់ពួកគេឡើយ។
មនុស្សជាច្រើននាក់រងរបួសក្នុងការបាញ់ប្រហារនៅក្លឹបដែលស្រលាញ់ភេទដូចគ្នានេះ ហើយក្លឹប Pulse គឺជាក្លឹបកំសាន្តសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នាមិនថាតែបុរសឬក៏ស្ត្រីនោះទេ ដែលវាគឺជាបេះដូងនៅទីក្រុង Orlando នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក៕
មតិយោបល់