ថៃ: អាជ្ញាធរសត្វព្រៃនៅប្រទេសថៃបាននិយាយថា ពួកគេនឹងបន្តការចោទប្រកាន់ប្រឆាំងនឹងប្រាសាទវិហារខ្លា ដែលគេរកឃើញថាបានធ្វើឲ្យកូនសត្វខ្លាងាប់៤០ក្បាលកាលពីម្សិលមិញ។
វត្តនេះ ត្រូវបានគេដឹងថា ជាគោលដៅទេសចរណ៏ដ៏ធំមួយក្នុងប្រទេសថៃ ដែលភ្ញៀវទេសចរអាចទៅថតរូបជាមួយសត្វខ្លាបានយ៉ាងរីករាយ។
សូមជម្រាបថា សាកសពកូនខ្លាចំនួន៤០ក្បាល ត្រូវបានប្រទះឃើញនៅប្រាសាទខ្លា ឬហៅវត្ត Pha Luang Ta Bua នៅក្នុងខេត្ត Yanasampanno ប្រទេសថៃ អំទ្បុងពេលដែលមន្ត្រីនគរបាលនិងមន្ត្រីសត្វព្រៃចូលចុះឆែកឆេរ ដោយសង្ស័យវត្តនេះថា អាចជាកន្លែងជួញដូរសត្វព្រៃល្មើសច្បាប់ កាលពីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦៕
មតិយោបល់