កំពង់ចាមៈ ក្រោយពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើអាជ្ញាធរក្រុងកំពង់ចាម ដែលបានបណ្តែតបណ្តោយឲ្យអាជីវករមួយចំនួនលក់ដូរលើផ្លូវសាធារណៈនៅមុខផ្សារបឹងកុក បង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនាពេលកន្លងមក។
ជាក់ស្ដែងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២ មិថុនា ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក លី សុវណ្ណ អភិបាលរងក្រុងកំពង់ចាម បានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារបឹកកុក ដែលតែងតែមានការកកស្ទះពិបាកក្នុងការធ្វើដំណរជារៀងរាល់ថ្ងៃ ដោយសារអាជីវករមួយចំនួនបានយកផ្លូវសាធារណៈធ្វើជាកន្លែងលក់បន្លែ លក់ត្រី និងចតរថយន្តដឹកត្រីនៅលើផ្លូវសាធារណៈជាដើម ដែលធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ព្រោះតែមានការកកស្ទះចរាចរណ៍ផ្លូវពិបាកក្នុងការធ្វើដំណើជាប្រចាំថ្ងៃ។
លោកអភិបាលរងក្រុងកំពង់ចាមបានឲ្យអាជីវករលក់ដូរលើផ្លូវទាំងអស់ ត្រូវរើឥវ៉ាន់លក់ដូរចេញពីលើផ្លូវសាធារណៈ ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈទៀត បញ្ជៀសការកក់ស្ទះចរាចរណ៍ ងាយស្រួលក្នុងក្នុងការធ្វើដំណើរ៕
មតិយោបល់