ទុយនេស៊ី: ក្រសួងមហាផ្ទៃទុយនេស៊ីឲ្យដឹងថា ដោយសារតែមានសំឡេងរោទិ៍គំរាមបំផ្ទុះគ្រាប់បែក ជើងហោះហើរពីទីក្រុងTunisair ប្រទេសទុយនេស៊ី ទៅកាន់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ។
បុគ្គលិកសន្តិសុខបានជម្លៀសអ្នកដំណើរទាំងអស់នៅលើយន្តហោះចេញពីព្រលានយន្តហោះ ប៉ុន្តែ ពួកគេមិនអាចរកឃើញនៅវត្ថុផ្សេងៗដែលសង្ស័យថាអាចគ្រាប់បែកបំផ្ទុះនៅឡើយទេ។
មន្រ្តីប៉ូលិសបាននិយាយថា ស្ត្រីម្នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
សូមជំរាបថា យន្ដហោះនេះបន្តិចក្រោយមកបានហោះចេញ និងបានចុះចតដោយសុវត្ថិភាពនៅទីក្រុង Barcelona៕
មតិយោបល់