ឥណ្ឌូនេស៊ី: មន្ត្រីភ្នាក់ងារគ្រោះមហន្តរាយបានថ្លែងថា គ្រោះរញ្ជួយដីទំហំ ៦,៥រិចទ័រ ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានវាយប្រហារថ្ងៃព្រហស្បតិ៍នេះ បានធ្វើឱ្យមនុស្សស្លាប់ម្នាក់ និង១៤នាក់រងរបួស និងការខូចខាតផ្ទះអស់ជាច្រើនខ្នង។
អ្នកស្លាប់និងរងរបួសនិងការខូចខាតផ្ទះសម្បែងជាច្រើនខ្នង បានកើតឡើងនៅស្រុក Persisir Selatan ខេត្តស៊ូម៉ាត្រ។ សេចក្តីរាយការណ៍ថា មនុស្សដែលមានវ័យ ៨០ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីខាងលើនេះ។ ដោយឡែកមនុស្ស ១៤នាក់ដែលរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ។
សូមបញ្ជាក់ថា មនុស្សជាង ១.០០០នាក់ត្រូវបានស្លាប់នៅពេលមានគ្រោះរញ្ជួយដីទំហំ ៧,៦ រ៉ិចទ័រ បានវាយប្រហារខាងលិចខេត្តស៊ូម៉ាត្រា ចាប់តាំងពីឆ្នាំ២០០៩៕
មតិយោបល់