កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង (KBS) កាលពីថ្ងៃសុក្របានឲ្យដឹងថា មីស៊ីលជាគ្រាប់របស់កូរ៉េខាងជើង ត្រូវបានផ្លាស់ប្ដូរពីទីតាំងមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង ចំពេលមានការប៉ាន់ប្រមាណថា របបមួយនេះ កំពុងរៀបចំចាត់វិធានការបង្កហេតុបន្ថែមទៀត នាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ប្រភពពីរបាយការណ៍ចារកម្មមួយ ដែលមិនបញ្ចេញឈ្មោះ បានលើកឡើងថា មន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងអាមេរិក បានរកឃើញថា កូរ៉េខាងជើង បានដឹកជញ្ជូនមីស៊ីលជាច្រើនគ្រាប់ ចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មីស៊ីល Sanum-dong ស្ថិតនៅប៉ែកខាងជើង នៃក្រុងព្យុងយ៉ាង។
ដោយទ្បែកក្នុងរបាយការណ៍នោះ មិនបានបញ្ជាក់ទេអំពីកាលបរិច្ឆេទ និងទីតាំងដែលធ្វើការផ្លាស់ប្ដូរវានោះ ប៉ុន្តែបានអះអាងថា គ្រាប់មីស៊ីលទាំងនោះ អាចជាប្រភេទមីស៊ីលរយៈចម្ងាយមធ្យម Hwasong-12 ឬមីស៊ីល ICBM Hwasong-14៕
មតិយោបល់