ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសតួកគីឆ្មក់ចូលក្រុមហ៊ុនចំនួន៤៤ គ្រាដែលឃាត់ខ្លួននាយកប្រតិបត្តិ១២០នាក់

តួកគី: ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍នៅថ្ងៃអង្គារ៍នេះឲ្យដឹងថា ប៉ូលិស​តួកគី​បានចាប់ផ្តើម​ប្រតិបត្តិការជាបន្តបន្ទាប់​ប្រឆាំងនឹងក្រុមហ៊ុនចំនួន៤៤ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបាន​សង្ស័យថា ពួកគេបានចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមិនបានសម្រេច កាលពីខែមុន។ នេះបើយោង​តាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Hurriyet បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនទាំងនេះត្រូវបាន​គេ​ចោទ​ប្រកាន់​​ពីបទផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់បព្វជិតមូស្លីមលោក Fetullah Gulen និងចលនាដឹករបស់​គាត់​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលក្រុងអង់ការ៉ា បានស្តីបន្ទោសចំពោះ​ការធ្វើរដ្ឋ​ប្រហារយោធា កាលពីថ្ងៃទី១៥ ខែកក្កដា។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បាននិយាយថា អាជ្ញាធរតួកគីបានចេញដីកាឃុំខ្លួន​បណ្តោះ​អាសន្នប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុនចំនួន ១២០នាក់ ដែលជាផ្នែកមួយនៃចូលរួមប្រតិបត្ដិការ​យោធា​។ អ្នកខ្លះមកពីស្ថាប័នរដ្ឋមានចំនួនជាង ៨២.០០០នាក់ ​ត្រូវបានផ្អាកឬការបណ្តេញចេញ​ពីមុខដំណែង​របស់​ពួកគេ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ៕

Greece Turkey Military Coup

មតិយោបល់