ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះប្រភេទ Boeing 787-9 ធ្វេសប្រហែសទៅបុកនឹងស្ពានចម្លងអ្នកដំណើរ តែគ្មានអ្នករបួស

វៀតណាម: ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាមបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 787-9 របស់វៀតណាមមួយគ្រឿង ដោយសារការធ្វេសប្រហែលក៏បានជ្រុលទៅបុកនឹងស្ពានចម្លងអ្នកដំណើរចូលទៅក្នុងយន្តហោះ ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។

ទ្វារយន្តហោះក្រុមហ៊ុនអាកាសចរណ៍នេះ មានលេខកូដ VN963 ត្រូវបានបុកខូចខាត់ទ្វារខ្ទិចអស់រលីង ក្នុងអំឡុងពេលការរៀបចំសម្រាប់ការហោះ ហើរពីរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងភាគខាងត្បូងហូជីមីញកាលពីព្រឹកថ្ងៃចន្ទនេះ។

បើយោងតាមការវាយតម្លៃដំបូងដោយសារតែកំហុសរបស់ការរៀបចំបុគ្គលិកបច្ចេកទេសនៅព្រលានយន្តហោះអន្តរជាតិ Noi Bai ក្នុងទីក្រុង ហាណូយ។ បន្ទាប់ពីហេតុការណ៍នេះក្រុមហ៊ុននេះបានរៀបចំយន្តហោះមួយផ្សេងទៀតសម្រាប់ការហោះហើរនេះ ខណៈពេលដែលយន្តហោះ Boeing 787-9 Dreamliner ដែលត្រូវបានបញ្ជូនទៅរោងជាងដើម្បីធ្វើការជួសជុលនិងវាយតម្លៃទំហំខូចខាតផងដែរ។

សូមជម្រាបថា យន្តហោះ Boeing 787-9 Dreamliner ត្រូវបានប្រតិបត្ដិការក្រុមហ៊ុនអាកាសចរណ៍វៀតណាមចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ បច្ចុប្បន្នជាយន្តហោះទំនើបបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិផងដែរ៕

photo_2016-07-04_18-10-41 photo_2016-07-04_18-10-49Boeing_787_Roll-out

មតិយោបល់