ព្រៃវែងៈ កាលពីវេលាម៉ោងប្រហែល២២និង៣០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ សពបុរសម្នាក់បានចង់.កសម្លាប់ខ្លួន នៅចំណុច ភូមិទួលជ្រៃ ឃុំអំពិលក្រៅស្រុកស៊ីធរកណ្តាល។
ជនអត្តឃាតមានឈ្មោះ ទុយយឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ នៅភូមិទួលជ្រៃ ឃុំអំពិលក្រៅស្រុកស៊ីធរកណ្តាល បានចង.កសម្លាប់ខ្លួន នៅក្រោមផ្ទះរបស់គាត់ លុះដល់ម៉ោង៥ និង២០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៦ ទើបអ្នកជិតខាងប្រទះឃើញ ក៏បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះដល់ និងធ្វើការត្រួតពិនិត្យសពពិតជា ចង.ក សម្លាប់ខ្លួនឯងប្រាកដមែន ។ មូលហេតុមានជំងឺប្រចាំកាយ និងផឹកស្រាជាប្រចាំ។
បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់