ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នគរបាលស្រុកសំរោងទងឃាត់មុខសញ្ញាគ្រឿងញៀនចំនួន២នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នេះ កម្លាំងនគរបាលស្រុកសំរោងទងបានឃាត់មុខសញាចែកចាយញ្រឿងញៀនចំនួន២នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១ឈ្មោះ សិន ភារិន ប្រុស អាយុ២៧ឆ្នាំ ភូមិវាលវងើ ឃុំសែនដី ស្រុកសំរោងទង។ ២ឈ្មោះ ឈៀង ម៉េងហុក ប្រុស៣៣ឆ្នាំនៅភូមិវាលវងសែនដី ។ ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតថ្នាំញៀន២៣កញ្ចប់តូច និងសម្ភារ:មួយចំនួនទៀត។

ក្រោយពេលកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង ២នាក់រួមទាំវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។

ដោយឡែកកម្លាំងនគរបាលបានធ្វើការឆែកឈ្មោះ ម៉ែន ណុប ប្រុសអាយុ៣២ឆ្នាំ ភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពីសី រកឃើញស្លាកលេខម៉ូតូកប់ដីខាងត្បូងផ្ទះ ចំនួន១២ ក្នុងផ្ទះចំនួន២ និងស្លាកលេខរថយន្តចំនួន២ រថយន្តកាមរីបាលែនពណ៌ស១គ្រឿង ស្លាកលេខ 2A-0039 កោះកុង ព្រមទាំងកាតគ្រីម៉ូតូចំនួន១៦ទៀត៕

photo_2016-06-03_09-49-08

photo_2016-06-03_09-49-13

photo_2016-06-03_09-49-16

photo_2016-06-03_09-49-33

photo_2016-06-03_09-49-44

photo_2016-06-03_09-49-47

photo_2016-06-03_09-49-51

មតិយោបល់