កណ្តាលៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
ជនសង្ស័យឈ្មោះ យឿន យុន ហៅ គ្រូពូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូថ្នាំខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់ ក្នុងនោះធំ១កញ្ចប់, តូច៣កញ្ចប់ និងកាតូទឹកមាន់ ចំនួន២។
នៅថ្ងៃទីខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ និងក្រុមប្រឹក្សាឃុំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ឆែកឆេរ បន្ទប់លក់អីវ៉ាន់(ចាប់ហួយ)របស់ជនសង្ស័យឈ្មោះ យឿន យុន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៤កញ្ចប់ (ធំ០១កញ្ចប់ ,តូច០៣កញ្ចប់) លាក់ទុកក្នុងកាតូទឹកមាន់ (គ្មានទឹក) រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យឿន យុន បានសារភាពថា ឈ្មោះ តឿ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅ វាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ មកខ្លួន(យឿន យុន) ។ ឈ្មោះ យឿន យុន បានរំលែកគ្រឿងញៀន(ម៉ាទឹកកក) លក់ក្នុង ០១កញ្ចប់តូច តម្លៃ ២០,០០០រៀល លក់អស់ចំនួន ១០កញ្ចប់ រួចមកហើយ ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
មតិយោបល់