ភ្នំពេញៈ នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៦ កម្មកររោងចក្រកាត់ដេរ “ជី អ៊ីន” ប្រមាណជាង៦០នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ។ រោងចក្រនេះមានទីតាំងស្ថិតនៅ ផ្លូវ៣៧១សឡាភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកម្មករបានឲ្យដឹងថា មូលហេតុដែលពួកគាត់មកធ្វើកូដកម្ម ដោយសារថៅកែរោងចក្រដែលជាជនជាតិចិន បានធ្វើការផ្អាកការងារចំនួន២ខែកន្លះ និងបើកលុយជូនកម្មករក្នុងម្នាក់ត្រឹមតែ៦០$ ហើយកម្មករមិនព្រម ហើយថៅកែមិនបាននៅក្នុងសិប្បកម្មនោះទេ គឺរត់ចោលបាត់តែម្ដង។
ប្រភពដដែលបានបន្តថា ពួកគាត់បាបពឹងពាក់សហព័ន្ធសហជីព ដើម្បីកម្មករកម្ពុជា (ហ៊ុយ សម្បត្តិ) មកដំណោះស្រាយ ជាក់ស្ដែងនៅម៉ោង២រសៀលនេះ ក្រុមកម្មករដែលដឹកនាំដោយសហជីព ហ៊ុយ សម្បត្តិ និងហែរទៅកាន់ក្រសួងការងារ ដើម្បីសុំអន្តរាគមន៍៕
មតិយោបល់