ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្រ្តីនគរបាលជាង៥០នាក់ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងនៅព្រឹកនេះ

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិនិង លោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិចំនួន៥២នាក់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ពិធីនេះមានអញ្ជើញចូលរួមពីថ្នាកដឹកនាំស្ថាប័ននានា ដែលពាក់ព័ន្ធព្រមទាំងនាយ.នាយរងនគរបាលខេត្តប្រមាណជាង២០០នាក់ ប្រកបដោយការយកចិត្តទុកដាក់បំផុត។ការប្រកាសនោះរួមមាន៖ ថ្នាក់ស្នងការរង១រូប ថ្នាក់នាយការិយាល័យ៥រូប ថ្នាក់នាយរងការិយាល័យ១៣រូបថ្នាក់ អធិការរង១រូបថ្នាក់ មេបញ្ជាការរងរវៈសេនាតូចការពារព្រំដែន១រូប។ បំពាក់ឋានន្តរសក្តិរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី មកពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ១រូប ថ្នាក់វរៈសេនីយ៍ទោ១៨រូប ថ្នាក់រវៈសេនីយ៍ត្រី១២រូប ថ្នាក់អនុសេនីយ៍ឯក៦រូប៕

photo_2016-06-03_10-35-51photo_2016-06-03_10-35-53photo_2016-06-03_10-35-55photo_2016-06-03_10-35-57photo_2016-06-03_10-36-01photo_2016-06-03_10-36-03

មតិយោបល់