បារាំង: ទឹកជំនន់បណ្តាលឲ្យមនុស្ស ២៥.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ ស្របពេលដែលមនុស្ស ៣០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅក្នុងទីក្រុងប៉ារីសនិងភាគកណ្តាលប្រទេសបារាំង។ នេះបើតាមការចេញផ្សាយនៅរបស់ BBC នៅថ្ងៃទី០៣ មិថុនានេះ។
ប្រធានាធិបតីបារាំងលោក Francois Hollande បាននិយាយថា អាកាសធាតុនេះគឺជាបាតុភូតអាកាសធាតុធ្ងន់ធ្ងរនិងជាបញ្ហាប្រឈមជាសកល។ស្ថានភាពប្រកាសគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងដែលនឹងបង្កើតមូលនិធិសង្គ្រោះបន្ទាន់ផងដែរ។ ប្រតិបត្តិករផ្លូវដែក SNCF បានបិទបន្ទាត់ផ្លូវដែលរត់រួមគ្នាជាមួយនៅកណ្តាលទីក្រុងប៉ារីស។
ទឹកជំនន់នៅក្នុងទីក្រុងប៉ារីសត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់កំពូលនៅថ្ងៃសុក្រនេះ ដោយសារតែទឹកទន្លេ Seine ឡើងដល់កម្ពស់៦ម៉ែត្រ លើសកម្រិតធម្មតារបស់ខ្លួន។ ទឹកជំនន់នៅទូទាំងប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ បានបណ្តាល់ឲ្យមនុស្ស ១១នាក់ស្លាប់ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចេញពីផ្ទះរបស់ពួកគេ។
ភ្លៀងធ្លាក់ខ្លាំងជាច្រើនទៀតត្រូវបានគេព្យាករតាមរយៈចុងសប្តាហ៍នេះ នៅទូទាំងអឺរ៉ុបកណ្តាល ផ្តើមចេញពីបារាំងទៅអ៊ុយក្រែន។
ក្រុងជាច្រើននៅភាគខាងត្បូងអាល្លឺម៉ង់រងការបំផ្លិចបំផ្លាញ និងបែលហ្ស៊ិក និងប្រទេសប៉ូឡូញ ត្រូវបានរងផលប៉ះពាល់ផងដែរ៕
មតិយោបល់