
លោក Piyasakol Sakonsattayatorn ទីប្រឹក្សាផ្នែកយុទ្ធសាស្រ្ត និងផែនការសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងកូវីដ១៩ បានប្រកាសលើកថ្ងៃបើកកម្មវិធីចាក់វ៉ាក់សាំង AstraZeneca ខណៈនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងចាក់ម្ជុលដំបូងគេនៃវ៉ាក់សាំងនេះ។
លោកបញ្ជាក់ថា វាចាំបាច់ដែលត្រូវពន្យារពេលកម្មវិធីចាក់វ៉ាក់សាំង ព្រោះតែមានរបាយការណ៍ពីប្រទេសដាណឺម៉ាក់ និងអូទ្រីស កាលពីយប់ថ្ងៃព្រហស្បតិ៍មកដោយសង្ស័យអំពីផលរំខានក្រោយចាក់វ៉ាក់សាំង AstraZeneca បង្កឱ្យមានឈាមកកក្នុងសរសៃឈាម។

បើតាមលោកវេជ្ជបណ្ឌិតរូបនេះ ឱ្យដឹងថា ក្រសួងសុខភាពសាធារណៈ និងក្រុមវេជ្ជសាស្រ្តជឿជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងមានសុវត្ថិភាពបំផុតសម្រាប់សាធារណជន ប៉ុន្តែគ្រាន់តែរង់ចាំពិនិត្យឱ្យច្បាស់សិនអំពីផលប៉ះពាល់ នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ជាពិសេស ដាណឺម៉ាក់ និងអូទ្រីស។
គួរដឹងដែរថា ប្រទេសអឺរ៉ុបចំនួន៧ បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca រួចមកហើយ រួមមាន ដាណឺម៉ាក់, ន័រវេ, អូទ្រីស, អេស្តូនី, ឡាតវី, លីហ្ស៊ូអានី និងលុចសំបួ ក្រោយមានករណីឈាមកកនេះកើតឡើង៕
<
p class=”author”>ប្រភព៖ The Nation
មតិយោបល់