ព័ត៌មានជាតិ

បញ្ជូនខ្លួន មន្ត្រីធំល្មមនៅក្រសួងដែនដីម្នាក់ ទៅតុលាការពាក់ព័ន្ធរឿង ស្រវឹងស្រា បុកគេរត់ និងដកកាំភ្លើង គំរាមប៉ូលិស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោកអនុប្រធាន នាយកដ្ឋាន បច្ចេកទេស និងអភិវឌ្ឍលំនៅឋាន នៃ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវបាន នគរបាលខណ្ឌចំការមន បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រា បើករថយន្ត ម៉ាកហាយឡេនឌ័រ ទៅបុករថយន្តម៉ាកព្រូសគេឈប់ស្ងៀម និងព្យាយាមបើករត់ នៅពេលប៉ូលិសដេញចាប់ ដកកាំភ្លើងគំរាម។

បើយោងតាមសមត្ថកិច្ច ជនសង្ស័យ មានឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស មាន តួនាទីជា អនុប្រធាននាយកដ្ឋាន បច្ចេកទេស និង អភិវឌ្ឍលំនៅឋាន ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាម្ចាស់រថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766។

ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សំ សែនឧត្ដម ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យ បានបើកបរក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តគេចតស្ងៀម នៅចំណុចមុខសាលាវិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ក្រោយបង្ករួច ជនសង្ស័យ បានព្យាយាមបើករថយន្តរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងម៉ាក ប៉េរឺតា ភ្ជង់ គំរាមសមត្ថកិច្ចថែមទៀតផង៕

មតិយោបល់