ព័ត៌មានជាតិ

ម៉ូតូធំបុកម៉ូតូតូច របួសស្រាល៤នាក់ នៅជម្ពូវ័ន

ភ្នំពេញ: ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះទាំងសងខាង៤នាក់ រងរបួសស្រាល ដោយហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ តាមផ្លូវបេតុង រោងចក្រQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងម៉ូតូធន់ធំមានឈ្មោះ ឃីម វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ទូរស័ព្ទ មានទីលំនៅភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បើកម៉ូតូធំ ម៉ាក យ៉ាម៉ាហា ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1FK-5885 ជិះគ្នា៣នាក់ បងប្អូន និងមិត្តភ័ក្រ។ ចំណែកភាគីម្ខាងទៀតឈ្មោះ អ៊ីន ហ៊ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល មុខរោងចក្របឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិដុបស្អាត ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ជិះម៉ូតូម្នាក់ឯងម៉ាកហុងដាសេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4697 ។

ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នាជាក្រោយ៕

//youtu.be/zU3cIcEVQWQ

//youtu.be/fh_ZwQZlpsg

//youtu.be/fNc0ybrs9bI

hfg

មតិយោបល់