បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី ស្ថិតនៅចំណុចភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៤នាក់។
មន្ត្រីនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា៖ ១.ឈ្មោះ ញ៉េប កៅ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកបាញ់មេ)។ ២.ឈ្មោះ ឆន នី ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកលេង)។ ៣.ឈ្មោះ រុន រឿប ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកលេង)។ ៤.ឈ្មោះ រ៉យ បាល ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកលេង)។
ក្នុងនោះកម្លាំងនគរបាលស្រុក បានដកហូតវត្ថុតាងរួមមាន៖ មេអាប៉ោងចំនួន០១ ចានអាប៉ោង ចំនួន០១ គម្របចំនួន០១ និងកម្រាលលេខអាប៉ោង ចំនួន០១ ។
បច្ចុប្បន្នករណីនេះ អ្នកប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឱ្យត្រឡប់ទៅសហគមន៍វិញ ៕
មតិយោបល់