ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ទូកទេសចរណ៍ទាំងអស់ត្រូវផ្អាកពេលកំសាន្តបណ្តេះអាសន្ន ក្រោយពីទូកលិចម្សិលមិញ

ចិន: អាជ្ញាធរចិនបានផ្អាកប្រតិបត្ដិការទូកទេសចរណ៍និងនាវាទាំងអស់នៅទីក្រុង Guangyuan នៅក្នុងខេត្តស៊ីឈួភាគនិរតីរបស់ប្រទេសចិន។ ការផ្អាកនេះដែរ ដើម្បីធ្វើការត្រួតពិនិត្យសុវត្ថិភាពឱ្យបានហ្មត់ចត់ជាមុនសិន បន្ទាប់ពីមានទូកកម្សាន្តមួយគ្រឿងបានក្រឡាប់នៅលើបឹងមួយកន្លែងកាលពីថ្ងៃសៅរ៍កន្លងទៅ។

ទូកកម្សាន្តមួយគ្រឿងដែលដឹកមនុស្ស ១៨នាក់បានក្រឡាប់នៅលើបឹង Bailong ដោយសារព្យុះយ៉ាងខ្លាំងបានវាយប្រហារទូកដែលបានធ្វើដំណើរកំសាន្តនៅលើបឹងនោះ នារសៀលថ្ងៃសៅរ៍។ កុមារម្នាក់បានស្លាប់និងមនុស្ស ១៤នាក់នៅតែបាត់ខ្លួន។

អ្នកនៅរស់រានមានជីវិតបីនាក់ កំពុងស្ថិតក្រោមការសង្កេតនៅឯមន្ទីរពេទ្យក្នុងស្រុកមួយ។ នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមជួយសង្គ្រោះដែលមានសមាជិក ៣២០នាក់ ត្រូវបានគេបញ្ជូនទៅកាន់តំបន់នោះ។ ការស្វែងរកសម្រាប់ការបាត់ខ្លួននេះនៅតែបន្ត។

មនុស្ស១៨នាក់បានជិះនៅលើទូកដែលមានឈ្មោះថា Shuanglongនៅពេលដែលហេតុការណ៍នេះបានកើតឡើង។ ទូកនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនមួយក្នុងតំបន់ នេះបើយោងតាមនាយកដ្ឋានដែនសមុទ្រក្នុងស្រុក Lizhou ជាកន្លែងដែលគ្រោះថ្នាក់បានកើតឡើង។

ក្រុមជួយសង្គ្រោះ Blue Sky ជាក្រុមជនស៊ីវិលមួយដែលបង្កើតឡើងរបស់អ្នកជំនាញ ដែលបានរកឃើញទូកក្រឡាប់ដោយសារតែរកឃើញម៉ាស៊ីនថតនៅក្រោមទឹក និងឧបករណ៍ការពារសុវត្ថិភាព ហើយក៏គ្មានសញ្ញាណាមួយបញ្ជាក់ថាទាំងអស់នោះនៅមានជីវិតនៅឡើយទេ។

ក្រុមសង្គ្រោះ Blue Sky បានប្រាប់ស៊ីនហួឲ្យដឹងថា ទូកលិចនេះបានធ្លាក់ចូលបឹងមានជម្រៅជាង ៦៥ម៉ែត្រ។ ដោយឡែកមនុស្សយន្តក្រោមទឹក នឹងត្រូវបញ្ជូនទៅជួយសង្គ្រោះអ្នកបាត់ខ្លួននៅថ្ងៃចន្ទស្អែកនេះផងដែរ៕

_83362914_0274993261 f8bc126e4b2318be184a01 fbec2731cba849da817d7322fd617489 Part-HKG-Hkg10185276-1-1-0 yangtze-1-ss-net

មតិយោបល់