ឥណ្ឌា: មន្ត្រីប៉ូលិសជាន់ខ្ពស់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់និងជាង ៤០នាក់ទៀតបានរង របួស បន្ទាប់ពីរថយន្តក្រុងឯកជនមួយគ្រឿង បានបុកជាមួយនឹងរថយន្តពីរគ្រឿងផ្សេងទៀត មុនពេលធ្លាក់ចូលទៅក្នុងប្រឡាយដែលជម្រៅ ២០ហ្វីត ដែលស្ថិតនៅលើមហាវិថី Mumbai-Pune Expressway ។
បើតាមសាក្សីនៅកន្លែងកើតហេុតបាននិយាយប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ប្រហែល ៥និង៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅពេលដែលរថយន្កក្រុងឯកជនបានបើកបរក្នុងល្បឿនលឿន បានបុករថយន្តមួយគ្រឿងដែល បានឈប់ចតនៅលើជ្រុងនៃច្រករបៀង ដើម្បីជួយអ្នកបើកបររថយន្តមួយផ្សេងទៀត ដែលម្ចាស់រថយន្តនោះ បានសុំជំនួយឲ្យជួយផ្លាស់សំបក កង់បែករបស់ខ្លួន។
ក្រោយពីជួបឧបទ្ទេវហេតុខាងលើនេះ រថយន្តក្រុងនេះមិនបានផ្អាកដំណើរឈប់ដើម្បីដោះស្រាយនោះទេ ពោលគឺគេចខ្លួនបាត់តែម្តង បន្ទាប់ពីបានបូករថយន្តមួយគ្រឿងដែលដឹកគ្រឿងផ្គត់ផ្គង់ការិយាល័យ ហើយរថយន្តក្រុងនោះ ក៏បានបន្តទៅបុកជាមួយនឹងរថយន្តមួយ គ្រឿងផ្សេងទៀត ដែលបានកំពុងតែប្តូរសំបកកង់ មុនពេលបានធ្លាក់ចូលទៅក្នុងប្រឡាយនៅជ្រុងខាងឆ្វេងផ្លូវនោះតែម្តង។
មន្ត្រីប៉ូលិសបានបន្តនិយាយថា ខណៈពេលនោះ មានមនុស្ស ១៧នាក់ រួមទាំងទារកប្រាំមួយខែម្នាក់ បានស្លាប់នៅនឹងកន្លែងនោះ អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់នោះហើយមនុស្សមួយចំនួនទៀតត្រូវបានគេនិយាយថា នឹងមានស្ថានភាពធ្ងន់ធ្ងរ។ រីឯជនរងគ្រោះភាគច្រើនជាអ្នកដំណើររថយន្តក្រុង។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីវីដេអូចំពោះគ្រោះថ្នាក់នេះ បានរាយការណ៍ដោយដកស្រង់សម្តីសាក្សីថា អ្នកបើកឡានក្រុងរថយន្ដបង្ក ហេតុនោះ ប្រហែលជាដោយសារតែគេមើលភ្លើងមិនសូវច្បាស់ ឬក៏មិនសូវឃើញ ដោយសារតែផ្សែងពពកចុះអព្ទខ្លាំងពេកនៅពេលព្រឹកព្រលឹម។
ទោះជាយ៉ាងណា ការស៊ើបអង្កេតមួយកំពុងតែធ្វើបន្តទៀតនៅក្នុងឧប្បត្តិហេតុនេះ។ឥណ្ឌាកត់ត្រាចំនួនខ្ពស់បំផុតនៃគ្រោះថ្នាក់ចរាចរណ៍ នៅលើពិភពលោក ចេញដោយមានតួលេខរបស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា មនុស្សជាង ២០០.០០០នាក់ ត្រូវស្លាប់ជារៀងរាល់ឆ្នាំ៕
មតិយោបល់