ភ្នំពេញៈ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ខណៈកំពុងជិះល្បាតតាមដងផ្លូវ ក៏ប្រទះឃើញមុខសញ្ញាចាស់ដែលកម្លាំងសមត្ថកិច្ចយើងតាមដាន នៅពេលដែលកំពុងជិះល្បាតក៏ឃើញជនសង្ស័យកំពុងធ្វើជិះម៉ូតូ មួយគ្រឿងចេញមក ភ្លាមៗនោះ ក៏សមត្ថកិច្ចដេញតាមចាប់ខ្លួន តែមិនបានសម្រេចត្រូវជនសង្ស័យរត់ត្បុលចូលក្នុងលូទឹកស្អុយបាត់ខ្លួន។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានជិះម៉ូតូល្បាតតាមបណ្តោយផ្លូវរថភ្លើង ខណៈពេលកំពុងជិះល្បាត ក៏ប្រទះឃើញជនសង្ស័យជាមុខសញ្ញាចាស់ បានកាច់ស្លាកលេខម៉ូតូបម្រុងយកចេញទៅលក់ ក៏បានជួបនិងកម្លាំងសមត្ថកិច្ចយើង ហើយជនសង្ស័យក៏ភ័យបានបត់ម៉ូតូទៅក្រោយវិញ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានដេញតាមពីក្រោយកិតៗ ហើយក៏បាញ់គម្រាមជាច្រើនគ្រាប់ តែជនសង្ស័យបានរត់ហក់ចូលផុតក្នុងលូ ត្បុលចូលតាមលូរទឹកស្អុយបណ្តោយផ្លូវលេខ២៧៣ ភូមិទួលគោក ក៏បាត់ខ្លួនទៅ។ ក្រោយមក ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលជិះតាមផ្លូវនេះ ហើយនាំគ្នាចោមមើលព្រោងព្រាត។
ម៉ូតូដែលជនសង្ស័យរត់ចោលនោះម៉ាក Zusuki Smash V ពណ៌ក្រហម អត់ស្លាកលេខ ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីស្វែងរកម្ចាស់មកទទួលយកវិញ។
គួរបញ្ជាក់ថា ទីតាំងខាងលើនេះ សំបូរទៅដោយបទល្មើសគេចចូល ដើម្បីលាក់ខ្លួន ក្រោយពីបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងជាកន្លែង ផ្ទុកទៅដោយល្បែងស៊ីសង និងគ្រឿងញៀន ដែលគេសង្ស័យថា មានអ្នករត់ការពីក្រោយខ្នង ដើម្បីប្តូរយកលាភសក្ការៈ៕
មតិយោបល់