ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធបូកូហារ៉ា ១៩នាក់ស្លាប់ ក្នុងប្រតិបត្តិការ របស់កងទ័ពនីហ្សេរីយ៉ា

នីហ្សេរីយ៉ាៈ កងទ័ពនីហ្សេរីយ៉ា នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្រុមអ្នកប្រយុទ្ធបូកូហារ៉ា យ៉ាងហោចណាស់ចំនួន ១៩ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការយោធាមួយ នៅភាគឦសានប្រទេសនីហ្សេរីយ៉ា ក្នុងរដ្ឋ Borno។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិហួរ ចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។

ក្នុងសេចក្តីថ្លែងការណ៍មួយ របស់លោកវរសេនីយ៍ឯក Col. Sani Usman បាននិយាយថា អាវុធ គ្រាប់រំសេវ រថយន្ត និងធាតុផ្សេងទៀតជាច្រើន ត្រូវបានរកឃើញ ក្នុងអំឡុងពេលប្រតិបត្ដិការនេះ។

លោ Usman បាននិយាយថា មេបញ្ជាការកំពូលរបស់ក្រុមសកម្មប្រយុទ្ធ បូកូហារ៉ា ដែលគេស្គាល់ឈ្មោះថា Ameer Abubakar Gana ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្ដិការបោសសំអាត ភេរវករនៅតំបន់ Chukungudu ដោយកងទ័ពមកពីកងវរសេនាតូចៗជាច្រើន ជាមួយនឹងការគាំទ្រពីកងទ័ពអាកាស ដែលឃ្លាំមើលពីលើអាកាស។

លោក Usman បានឲ្យដឹងបន្ថែមទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពី របាយការណ៍ស៊ើបការណ៍សម្ងាត់មួយបានរកឃើញអំពីសកម្មភាពរបស់ពួកឧទ្ទាម នៅក្នុងតំបន់នោះ៕

557cb010indexNigerian_Armyហ

មតិយោបល់