ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បក្សសង្គ្រោះជាតិស្នើសុំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភា

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែមិថុនា នេះ គណៈកម្មាអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការប្រជុំពេញអង្គលើរបៀប នៃសំណើរបស់គណបក្សសង្គ្រោះជាតិស្នើសុំអញ្ជើញលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភា។

យោងតាមលោក ឈាង វុន បានមានប្រសាសន៍ថា ការសួរដេញដោល នឹងប្រព្រឹត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង៨។ លោក ឈាង វុន បានបន្ថែមថា មុនការប្រជុំបពា្ចប់លោក សុន ឆ័យ បានផ្ញើលិខិតសុំពន្យា គឺបានបង្ហាញថា ការងារដែលបានធ្វើ២៥ឆ្នាំនៅសភា ដូចមិនទាន់ច្បាស់អ្វីសោះ។ ពាក់ព័ន្ធនឹងរឿង លោក កឹម សុខា សភាគ្មានភារកិច្ចអ្វី ដើម្បីបន្តទៅដោះស្រាយទៀតទេ ព្រោះអភ័យឯកសិទ្ធិបើតំណាងរាស្ត្រខ្លួនឯងការពារមិនបានផង ចង់ឲ្យតំណាងរាស្ត្រការពារយ៉ាងម៉េចនឹងកើត ពោល គឺរឿងលោក កឹម សុខា ជារឿងបុគ្គល ហើយសភាបានសម្រេចអនុម័តរួចរាល់ឲ្យតុលាអនុវត្តនិតិវិធី។

បើសភាជួយដោះស្រាយបានន័យថា សភារំលោបច្បាប់ព្រះរាជាណាចក្រកម្ពុជា ព្រោះស្ថាប័នតុលាជាស្ថាប័នកំពូល ទើបអាចដោះស្រាយបញ្ហានេះ៕

ghfsphoto_2016-06-06_11-07-48photo_2016-06-06_11-07-50photo_2016-06-06_11-07-52photo_2016-06-06_11-07-54

មតិយោបល់