ព័ត៌មានជាតិ

ចាំម៉ូយមកទិញថ្នាំញៀន ត្រូវប៉ូលិសក្របួចជាប់

ភ្នំពេញ: ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន ខណ:ពេលរង់ចាំម៉ូយមកទទួលទិញយកទៅប្រើប្រាស់បន្តទៀត កាលពីវេលាម៉ោង១២និង៤០ រសៀលង្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលដើមពោធិបារទន្លេសាប ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតសង្កាត់ស្រះចកខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទេព សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ទីលំនៅមិនពិតប្រាកដ។ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ និងទូរស័ព្ទ១គ្រឿង និងម៉ូតូម៉ាកStep មួយគ្រឿង។

សមត្ថកិច្ចបានឲ្យទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យរូបនោះ គឺកម្លាំងបានចេញល្បាតក្នុងមូលដ្ឋាន ដើម្បីបង្កានិងទប់ស្កាត់បទល្មើសគ្រប់រូបភាព។ជាក់ស្តែងនៅម៉ោងកើតហេតុខាងលើ សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យម្នាក់ កំពុងឈប់ម៉ូតូរង់ចាំម៉ូយមកទិញថ្នាំញៀនយកទៅប្រើប្រាស់បន្ត។

ក្រោយសួរនាំ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-06-06_10-36-04 - Copy

មតិយោបល់