តួកគី: លោកប្រធានាធិបតី Recep Tayyip Erdogan បានជំរុញឱ្យស្ត្រីទួរគីយកកូនឲ្យបាន៣នាក់ យ៉ាងតិចបំផុតនោះ ដោយលោកបាននិយាយថា ជីវិតរបស់ស្ត្រីគឺមិនពេញលេញទេ (មិនគ្រប់គ្រាន់) ប្រសិនបើនាងបានបរាជ័យក្នុងការមានកូន។
មតិយោបល់របស់លោក Erdogan ចុងក្រោយបំផុតនៅក្នុងការថ្លែងសុន្ទរកថាជាហូរហែនោះ នៅក្នុងគោលបំណងលើកទឹកចិត្តចម្រូងចម្រាសស្ត្រី ដើម្បីជួយបង្កើនចំនួនប្រជាជនរបស់ប្រទេសតួកគី ដែលបានកើនឡើងស្វ័យគុណរួចហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកគឺជាអ្នកគាំទ្រយ៉ាងខ្លាំងទៅលើស្ត្រីដែលមានអាជីព (ការងារធ្វើ) ប៉ុន្តែចំពោះស្ត្រីមិនមានអាជីព មិនគួរមាន «ឧបសគ្គ» ដើម្បីមានកូន ពោលគឺមានន័យថា ស្ត្រីមេផ្ទះគួរតែយកកូនឲ្យបានច្រើនជាងស្ត្រីមានការងារធ្វើខាងក្រៅដោយរវល់ច្រើន។
នៅក្នុងសុន្ទរកថានៃពិធីសម្ពាធអគារថ្មីរបស់សមាគមស្ត្រីនិងប្រជាធិបតេយ្យរបស់ប្រទេសទួរគី ហៅកាត់ថា (KADEM)។ លោកបានផ្តល់អនុសាសន៍យ៉ាងហោចណាស់ឲ្យស្ត្រីយកកូន៣នាក់ យ៉ាងតិចបំផុត។
ស្ត្រីម្នាក់ម្នាក់បាននិយាយថា ដោយសារតែនាងមានការងារធ្វើ ដូច្នេះនាងនឹងមិនធ្វើជាម្ដាយ មានន័យមិនទាន់យកកូន ឬក៏យកកូនតិចជាងបីនាក់ ដោយសារតែគ្រួសារខ្លះនៅមានកម្រិតជីវភាពខ្វះខាតជាដើម។
បើយោងតាមការិយាល័យស្ថិតិប្រជាជនទួរគី បានកើនឡើងដល់ ៧៨,៧៤១លាននាក់កាលពីឆ្នាំមុន ស្មើនឹងអត្រាកំណើនប្រមាណ ១,៣ភាគរយ។ ដោយឡែកចំនួនប្រជាជនក្នុងឆ្នាំ២០០០ គឺតិចជាង ៦៨លាននាក់។
ប៉ុន្តែលោក Erdogan បានបង្ហាញថា លោកចង់បានច្រើនជាងនេះ ដោយនិយាយថាប្រទេសទួកគីជាប្រទេសមួយ ដែលមានគ្រាប់បាល់បញ្ចូលទីយ៉ាងធំហើយដើម្បីសម្រេចបាននូវសមាជិកនៃប្រទេសជាតិរបស់ពួកគេ។ លោកបានថ្លែងថា «ក្រុមគ្រួសារខ្លាំង នាំឱ្យប្រទេសជាតិខ្លាំង»។ លោកមានកូនស្រីពីរនាក់ និងកូនប្រុសពីរនាក់ និងប្រពន្ធរបស់លោកម្នាក់ផងដែរ៕
មតិយោបល់