អាមេរិកៈ ប្រធានសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានប្រកាសកាលពីថ្ងៃអង្គារថា នឹងបើកការស៊ើបអង្កេត បទចោទប្រកាន់ជាផ្លូវការ ទៅលើប្រធានាធិបតី លោក Donald Trump ជុំវិញរបាយការណ៍ដែលថា លោកបានរំលោភលើរដ្ឋធម្មនុញ្ញ ក្នុងការស្វែងរកជំនួយពីពីអ៊ុយក្រែន ធ្វើឱ្យមានការប៉ះពាល់ ដល់គូប្រជែងបក្សប្រឆាំង លោក Joe Biden។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
អស់រយៈពេលជាច្រើនខែមកហើយ ដែលមានការស្ទាក់ស្ទើរ ចំពោះកិច្ចប្រឹងប្រែង ដើម្បីស៊ើបអង្កេតលើចោទប្រកាន់មួយនេះ ដោយលោកស្រី Pelosi បាននិយាយថា «ប្រធានាធិបតី ត្រូវតែទទួលខុសត្រូវ។ គ្មាននរណាម្នាក់ អាចស្ថិតនៅពីលើច្បាប់ បាននោះទេ»។
យ៉ាងណាមិញ លោក Trump ក៏បានធ្វើការឆ្លើយតបភ្លាមៗទៅវិញផងដែរ នៅលើបណ្តាញសង្គម Twitter ដោយហៅការលើកទ្បើងរបស់លោកស្រី Pelosi ថា ជាសកម្មភាពស្វែងរកការថ្កោលទោសបែបសំរាម៕
មតិយោបល់