ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផ្សារទំនើប Tesco Lotus ចែកអាវនិងបូរព័ណ៌ខ្មៅ ជូនប្រជាជនថៃ ដោយមិនគិតថ្លៃ

ថៃ : បន្ទាប់មានសេចក្ដីប្រកាសព្រមានពីសំណាក់រាជរដ្ឋាភិបាលថៃ ពីរឿងតម្លើងថ្លៃសំលៀកបំពាក់ព័ណ៌ខ្មៅរួចមក នឹងសង្កេតឃើញពីកង្វះខាត នៃសំលៀកបំពាក់ព័ណ៌ខ្មៅ ដើម្បីចូលរូមគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ក្នុងនោះក្រុមក្រុមហ៊ុនផ្សារទំនើប Tesco Lotus បានធ្វើការចែកអាវនិងបូរព័ណ៌ខ្មៅ ជូនប្រជាជនថៃ ដោយមិនគិតថ្លៃ ។

ក្រុមហ៊ុនផ្សារទំនើប Tesco Lotus បានអំពាវនាវដល់ប្រជាជនថៃគ្រប់រូប អញ្ជើញមកចុះឈ្មោះនឹងចុះហត្ថលេខា ដើម្បីបើកយកអាវនិងបូរព័ណ៌ខ្មៅ ដោយមិនគិតថ្លៃ នៅគ្រប់សាខាក្រុមហ៊ុនផ្សារទំនើប Tesco Lotus ដែលនៅជិតបំផុតទូទាំងប្រទេស ។

សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងខណ:នេះ ឃើញមានក្រុមហ៊ុនផ្សេងទៀតដូចជា Big c Mart , Big C Supercenter ក៏ត្រៀមបញ្ចុះតម្លៃជាពិសេស ចំពោះសំលៀកបំពាក់ព័ណ៌ខ្មៅផងដែរ។

នេះដោយយោងតាមសារព័ត៌មាន nationmultimeia នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ ៕

photo_2016-10-19_10-05-43

photo_2016-10-19_10-05-47

photo_2016-10-19_10-05-50

មតិយោបល់