ព័ត៌មានកីឡា ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រាប់ថយក្រោយ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ AFC កម្ពុជា-ឆាយនីស តៃប៉ិ ថ្ងៃស្អែកនេះ

ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ AFC ASIAN CUP UAE 2019 រវាង កម្ពុជា-ឆាយនីស តៃប៉ិ នឹងមកដល់ នៅវេលាម៉ោង ០៧:០០យប់ ថ្ងៃទី០៧ មិថុនា ២០១៦ នាថ្ងៃស្អែកនេះ លើទីលានបៃតង ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក គួរជាទីមោទនភាពបំផុត។

ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីក្រុមកីឡាករខ្មែរ បានវិលត្រឡប់មកពីទឹកដីចិន ដោយពាំនាំនូវលទ្ធផល កម្ពុជា 2-2 ឆាយនីស តៃប៉ិ ស្មើគ្នាទាំងមិនអស់ចិត្ត ញ៉ាំងឱ្យចំនួននៃតួរលេខលក់សំបុត្រ សម្រាប់ចូលទស្សនា និងគាំទ្រ កើនឡើងរាប់ម៉ឺនសន្លឹក។ ដូច្នេះរង់ចាំអ៊ុតមើលទាំងអស់គ្នាថា តើលទ្ធផលរវាង កម្ពុជា និង ឆាយនីស តៃប៉ិ នឹងក្លាយជាយ៉ាងណា ហើយកីឡាករ idol រូបណាម្នាក់ ជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេ?

photo_2016-06-06_16-31-39

មតិយោបល់