ព័ត៌មានកីឡា

ផ្លូវការណ៍ហើយ Zlatan ពាក់អាវលេខ ១០ក្រោយចុញកុងត្រាថ្មីជាមួយក្រុមបីសាចក្រហម Manchester United

ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Zlatan Ibrahimovic បានចុះកុងត្រាថ្មីជាមួយក្រុម បីសាចក្រហម Manchester United ខណ:រដូវកាលថ្មីនេះ កីឡាករស៊ុយអ៊ែតរូបនេះ នឹងពាក់អាវលេខ ១០វិញ។

ជាការពិតណាស់ ដូចដែលសម្តីដែលខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic ធ្លាប់បាននិយាយថា ប្រសិនបើក្រុម Man Utd ឈ្នះពាន Europa League រូបគេនឹងបន្តលេងឲ្យក្រុមនេះទៀត។ ជាក់ស្តែងណាស់ Zlatan បានចុញឲះកុងត្រាថ្មី ស្របពេលរបួសមិនទាន់ជាស្រួលបួល ជាមួយក្រុម Man Utd ១ឆ្នាំទៀត រហូតដល់បញ្ចប់រដូវកាល ២០១៧- ២០១៨ ។ ម្យ៉ាងវិញទៀតនោះ Zlatan Ibrahimovic បានវិលទៅពាក់អាវលេខ ១០ សាជាថ្មីម្តងទៀត ដែលជាលេខសំណាងរបស់កីឡាកររូបនេះ។ ការទទួលបានអាវលេខ ១០នេះ ដោយសារតែ Wayne Rooneyបានចាកចេញទៅ Everton និងអាវលេខ ៩របស់កឡាករស៊ុយអ៊ែតរូបនេះ ត្រូវបំពាក់ឲ្យ Romelu Lukaku ។ យ៉ាងណាវិញ Zlatan នឹងចូលរួមម្តងទៀត សោយរង់ចាំរបួសជាសះស្បើយទាំងស្រុង ក្នុងពេលដ៍ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា Zlatan Ibrahimovic បានបង្ហាញខ្លួនឲ្យ Man Utd កាលពីរដូវកាលមុន ចំនួន ៤៦ ប្រកួតស៊ុតបាន ២៨គ្រាប់។ ដូច្នេះហើយ រង់ចាំមើលថា ការវិលមកកាន់ទីលានជាថ្មី រួមជាមួយនឹងអាវសំណាងលេខ ១០នេះ អាចធ្វើឲ្យខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះទទួលបានជោគជ័យកម្រិតណា។

មតិយោបល់