កីឡាករប្រដាល់សកល Luke Campbell នឹងត្រូវប្រកួតជាមួយកីឡាករ Jorge Linares ដើម្បីដណ្តើមខ្សែក្រវាត់ WBA និងខ្សែក្រវាត់ទម្ងន់ស្រាល WBC នៅទីក្រុង Los Angeles នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។
ជើងឯកអូឡាំពិកនៅឆ្នាំ ២០១២ បានចុះហត្ថលេខាលើការសាកល្បងដ៏លំបាកបំផុតក្នុងអាជីពដើម្បីតទល់ជាមួយនឹងម្ចាស់ជើងឯក ៣ផ្នែក មកពីប្រទេសវេណេហ្ស៊ុយអេឡា។
លោក Campbell បានថ្លែងថា៖ «វាគឺជាកិត្ដិយសមួយក្នុងការប្រយុទ្ធប្រឆាំងនឹងកីឡាករ Jorge Linares សម្រាប់ពានរង្វាន់ WBA World title ហើយ WBC Diamond និង Ring Magazine ក្នុងការប្រកួតដ៏ធំមួយក្នុងក្របខ័ណ្ឌនេះ»។
កីឡាករ Jorge Linares៖ «ខ្ញុំបានធ្វើការងាររបស់ខ្ញុំពីម្ចាស់ជើងឯកអូឡាំពិក ទៅកាន់ចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ WBA និង WBC ហើយខ្ញុំគិតថាឥឡូវនេះជាពេលវេលាដើម្បីយកឱកាសមួយនេះ»។
សូមបញ្ជាក់ផងដែរថា Linares មានកំណត់ត្រាប្រកួត ៤៥លើក ឈ្នះ ៤២ដង ចាញ់ ៣ដង មិនដែលស្មើ និងផ្តួលគូប្រកួតឲ្យសន្លប់ ២៧ដង ខណៈដែល Campbell បង្ហាញខ្លួន ១៨លើក ឈ្នះ ១៧ដង ចាញ់ ១ដង មិនដែលស្មើដូចគ្នា និងផ្លួលគូប្រកួតឲ្យសន្លប់ ១៤ដង៕
Luke Campbell Jorge Linares
មតិយោបល់