អូស្តា្រលី: វៀតណាមបានហាមឃាត់អតីតយុទ្ធជនអូស្រ្តាលីជាង ១.០០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានធ្វើដំណើរទៅប្រទេសវៀតណាម មិនឲ្យរំលឹកខួបលើកទី៥០ នៃ តំបន់សមរភូមិឡុងតាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីក្រសួងកិច្ចការអតីតយុទ្ធជនលោក Dan Tehan បានថ្លែងពីទីក្រុងកង់បេរ៉ាថា «យើង បានធ្វើការជាមួយនឹងរដ្ឋាភិបាលវៀតណាមអស់រយៈពេលជាង ១៨ខែសម្រាប់រឿងនេះ ដើម្បីឆ្ពោះទៅរក ការធ្វើឱ្យប្រាកដថា ការរំលឹកខួបនេះ ដែលត្រូវបានឡើងនៅក្នុងវិធីថ្លៃថ្នូរនិងការគោរព។ សម្រាប់ពួកយើង ត្រូវអាជ្ញាធវៀតណាមផ្តល់សេចក្តីជូនដំណឹងរយៈពេលខ្លីបំផុតអំពីការហាមឃាត់នេះ ដោយលើកហេតុ ផលថា ការធ្វើបែបនេះគឺជាការមើលងាយដល់ខ្លួន»។
សូមជម្រាបថា តំបន់សមរភូមិឡុងតាន់ គឺជាការវាយប្រយុទ្ធគ្នាដោយទាហានអូស្ត្រាលីនៅក្នុងសង្គ្រាម វៀតណាម ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៦៦។ ហើយទាហានអូស្រ្តាលី ១០៨នាក់ បានធ្វើការវាយប្រហារទៅលើយុទ្ធជនវៀតកុងនិងវៀតណាមខាងជើងប្រមាណ ២.០០០នាក់។ អូស្រ្តាលី ១៧នាក់ត្រូវបានសម្លាប់នៅក្នុងសម័យនោះ និងរងរបួស ២៥នាក់ផ្សេងទៀត ខណៈពេលដែលអតីត យុទ្ធជនវៀតណាម បានស្លាប់ចំនួន ២៥០នាក់ផងដែរ៕
មតិយោបល់