ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

វិស័យមិនមែនផលិតកម្មរោងចក្រ របស់ចិនកើន ក្នុងល្បឿនមួយយឺត

ចិនៈ បើយោងតាមទិន្នន័យជាផ្លូវការដែលបង្ហាញនៅថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា សកម្មភាពអាជីវកម្មនៅក្នុងវិស័យមិនមែនផលិតកម្មរោងចក្ររបស់ចិន បានកើនឡើងក្នុងល្បឿនមួយយឺតបំផុត ក្នុងខែមេសានេះ។

បើតាមរបាយការណ៍ដែលចេញផ្សាយរួមគ្នាដោយការិយាល័យស្ថិតិជាតិ ហៅកាត់ថា (NBS) និងសហព័ន្ធផ្តល់ភស្តុតាងនិងការបញ្ជាទិញ បានឲ្យដឹងថា សន្ទស្សន៍ពីប្រធានគ្រប់គ្រងការបញ្ជារទិញ ដែលហៅកាត់ថា (PMI) សម្រាប់វិស័យមិនមែនផលិតកម្មបានឈរនៅ ៥៣,៥ នៅក្នុងខែមេសា បានធ្លាក់ចុះពី ៥៣,៨ នៅក្នុងខែមីនា និងទទួលបានពិន្ទុកត្រឹម ៥០ ដែលបំបែកការពង្រីកនិងការធ្លាក់ចុះ។

របាយការណ៍នេះបានឲ្យដឹងថា សន្ទស្សន៍ពីប្រធានគ្រប់គ្រងការបញ្ជារទិញមិនមែនជាផលិតកម្ម ធ្វើការតាមដានសកម្មភាពអាជីវកម្មទាំងវិស័យសេវាកម្ម និងឧស្សាហកម្មសំណង់។សន្ទស្សន៍រងគឺ ៥២,៥ វិស័យសេវាកម្មនៅខែមេសាធ្លាក់ចុះ ០,៦ ពិន្ទុពីខែមីនា។

អាជីវកម្មទាក់ទងទៅនឹងការផ្ទុកទំនិញ, វិស័យទេសចរណ៍, ការស្នាក់នៅ និងទូរគមនាគមន៍ បានប្រកាសពីកំណើនសេដ្ឋកិច្ចនៅក្នុងខែមេសា។ ទោះជាយ៉ាងណា ការលក់ដុំ, ការផ្តល់ម្ហូបអាហារ, ធានារ៉ាប់រង និងសេវាតំឡើងជួសជុល បានរាយការណ៍ពីការធ្លាក់ចុះក្នុងវិស័យឧស្សាហកម្មក្នុងបរិមាណអាជីវកម្ម។

សន្ទស្សន៍រងសម្រាប់សេវាការបញ្ជាទិញថ្មី បានធ្លាក់ចុះ ២,៤ ពិន្ទុពីមួយខែមុន ដល់ ៤៨,៤ នៅខែមេសា បង្ហាញថា តម្រូវការយឺតនៅក្នុងវិស័យមិនមែនផលិតកម្ម។ សម្រាប់សកម្មភាពសំណង់ បានកើនឡើង ១,៤ ដល់ ៥៩,៤ ពិន្ទុ នៅខែមេសា ខណៈពេលដែលការបញ្ជាទិញថ្មី គឺធ្លាក់ចុះ ០,៥ ទៅ ៥០ ពិន្ទុ៕

list_2_144_20101215_035454_371
W020150302579325153761_r75

មតិយោបល់