ព័ត៌មានជាតិ

Update៖ ជនជាតិ អ៊ីតាលីម្នាក់ ស្នាក់នៅខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់

កំពង់ស្ពឺ​: កាលពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ មានករណីជនជាតិបរទេសម្នាក់ ស្នាក់នៅហួសVISA (ទិដ្ឋាការហួសសុពលភាព) ត្រូវកម្លាំងនគរបាលជំនាញការិយាល័យស៊ើបអង្កេត និងអនុវ​ត្តនីតិវីធីខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ រហូតឈានដល់ការឃាត់ខ្លួន ស្ថិតក្នុងមូលដ្ឋាន​ក្រុងច្បារមន​ មកសួរនាំ រួចបញ្ជូនទៅ​អគ្គនាយ​ក​ដ្ឋាន​អន្ដោប្រវេសន៍​ក្រសួង​មហាផ្ទៃ​។

ជនបរទេស​ខាងលើមានឈ្មោះ GAGLIARDI ANGE​LO GAB​RI​ELE ភេទ​ប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិ អ៊ីតាលី កាន់លិ​ខិតឆ្លងដែនលេខ YB2076442 ផុតកំណត់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧​ (កាន់ឯកសារ​cop​y) បានចូលមកស្នាក់នៅដោយខុសច្បាប់ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ក្នុងអំឡុង​ខែ​មិនា​ ឆ្នាំ​២០១៩​នេះ។

សូមបញ្ជាក់ថា៖ ចំពោះ​ស្ថាន​ភាព​ជនបរទេស​ខាងលើ​ ដូចជាមាន​បញ្ហាផ្លូវចិត្ដ «សតិមិនប្រក្រតី» បច្ចុប្បន្ន​ ក្រោយ​ចំណាត់ការ​ ជំនាញ​បានសម្រេចបញ្ជូនទៅអគ្គនា​យកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយ​ម៉ូតូ​ ០២គ្រឿង​ «សង្ស័យ​ម៉ូតូ​ជួលគេ​» ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់