ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចចុះត្រួតពិនិត្យរោងចក្រស្បែកជើង រកឃើញជនអន្តោប្រវេសន៍១០៣នាក់

កំពតៈ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលអន្តោប្រវេសន៍បានចុះប្រតិបត្តិការបានចុះត្រួតពិនិត្យជនបរទេសនៅការដ្ឋានសំណង់រោងចក្រស្បែកជើងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដឹកនាំដោយលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងខេត្តកំពត លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យរកឃើញជនបរទេសសរុបចំនួន១០៣នាក់ មានចំនួន២ សញ្ជាតិ ស្រីចំនួន១៥នាក់ ក្មេង៤នាក់។

ជនអន្តោប្រវេសន៍ដែលសមត្ថកិច្ចរកឃើញរួមមាន ៖

-ជនជាតិចិនចំនួន១០នាក់ ។

-ជនជាតិវៀតណាមចំនួន៩៣នាក់ ។

ជនជាតិវៀតណាម មានលិខិតឆ្លងដែនចំនួន៣៦នាក់ ទិដ្ឋាកា E ចំនួន១០នាក់ អត់មានសៀវភៅការងារ ទិដ្ឋាកាT ចំនួន២០នាក់ គ្មានត្រាចេញចូលចំនួន៦ នាក់។ ចំណែកជនជាតិចិនចំនួន១០នាក់ មានលិខិតឆ្លងដែន ចំនួន៦នាក់ មានទិដ្ឋាកា E មានបង្កាន់ដៃធ្វើសៀភៅការងារ គ្មានសៀវភៅការងារ០១នាក់ គ្មានលិខិតឆ្លងដែនចំនួន៤នាក់។

ជនជាតិចិនគ្មានលិខិតឆ្លងដែនចំនួន៤នាក់ និងវៀតណាម ចំនួន៧៥នាក់គ្មានលិខិតឆ្លងដែន ត្រូវបានកម្លាំងសមត្ថកិច្ចបានបញ្ជូនមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បើអនុវត្តតាមច្បាប់។

ចំពោះជនបរទេសដែលមានលិខិត និងមានទិដ្ឋាការE សុំយកតែខិតឆ្លងដែន មកប្រគល់ឲ្យធ្វើការផាកពិន័យ៕

photo_2016-06-07_15-45-33photo_2016-06-07_15-45-37photo_2016-06-07_15-45-38photo_2016-06-07_15-45-41

មតិយោបល់