ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យសិប្បកម្មផលិតដាវសាំម៉ូរ៉ៃ សង្ស័យគ្មានច្បាប់

ភ្នំពេញៈ សិប្បកម្មផលិតដាវសាំម៉ូរ៉ៃដាវ កាំបិតគ្រប់ប្រភេទមួយកន្លែង សង្ស័យអត់ច្បាប់ រកឃើញដាវចម្រុះ គ្រប់ម៉ូតូ គ្រប់ប្រភេទ ត្រូវបានកម្លាំងប៉ុស្តិ៍កាកាប២ រកឃើញទីតាំងផលិត រាយការណ៍ ទៅផ្នែកជំនាញ អាជ្ញាធរខណ្ឌ ទើបកម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យ និងហៅនាំមនុស្ស ទាំងអស់បម្រើការងារក្នុងសិប្បកម្ម ដកហូតទាំងដាវ ចម្រុះរាប់រយដើម រក្សាទុកជាបណ្តោះអាសន្ន ។

ក្នុងប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅសិប្បកម្ម ផលិតដាវ មួយកន្លែងក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមលោក ភា ប្រុស នាយប៉ុស្តិ៍កាកាប២ បានឲ្យដឹងថា គាត់ក៏មិនដឹងថា ទីតាំងខាងលើ បើកកន្លែងផលិតដាវ កាំបិត សុទ្ធសឹងចាត់ទុកជាអាវុធ មួយប្រភេទ បែបនេះដែរ ក្រោយពីបែកធ្លាយ ក្រុមបងតូចបងធំ ដែលកម្លាំងប៉ុស្តិ៍របស់លោក បង្ក្រាបបានកន្លងមក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ ទីតាំងខាងលើ ផលិតដាវសម្រាប់លក់ ទើបកម្លាំងប៉ុស្តិ៍ ចុះទៅស៊ើបអង្កេត ស្រាវជ្រាវ ដឹងតែថា សម្ភារៈអស់ទាំងនេះ មិនដឹងថាមានច្បាប់ ឬអត់ច្បាប់នោះទេ ក៏រាយការណ៍ទៅ ផ្នែកជំនាញ អាជ្ញាធរខណ្ឌ ទើបនៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែង រកឃើញដាវ គ្រប់ប្រភេទ រាប់រយដើម ។

តាមសម្តី អ្នកបម្រើការងារ នៅសិប្បកម្មផលិត មិនបាននិយាយរឿងច្បាប់ផលិតឡើយ គ្រាន់តែឲ្យដឹងថា ដាវ កាំបិត ទាំងនេះផលិតបានហើយនាំចេញទៅលក់នៅក្រៅប្រទេស ។

តែបើតាមអាជ្ញាធរ បានឲ្យដឹងថា ទីតាំងសិប្បកម្មផលិតដាវ កាំបិតខាងលើ គ្មានច្បាប់ អាជ្ញាធរ មិនបានដឹងឡើយ ។ ក្នុងប្រតិបត្តិការខាងលើ ដកហូត និងរឹបអូសដាវ កាំបិត បានរាប់រយដើម យកទៅរក្សាទុក ជាបណ្តោះអាសន្ន និងនាំខ្លួន មនុស្សទាំងអស់ក្នុងរោងសិប្បកម្មទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន ៕

មតិយោបល់