ព័ត៌មានជាតិ

Update៖ បងប្អូន ៣នាក់ នាំគ្នាទៅស្រែ ពេលត្រឡប់មកផ្ទះវិញ ចុះងូតទឹកស្រះ បណ្ដាលឲ្យរអិលជើងលង់ស្លាប់ ២នាក់

ភ្នំពេញ: ហេតុការដ៏គួឲ្យភ្ញាក់ផ្អើលមួយដែលក្មេងប្រុសស្រី ៣នាក់ចុះងូតទឹកស្រះបែរជាក្មេងស្រី២នាក់លង់ទឹកស្លាប់ទាំងថ្ងៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្មា
ទី១ មានឈ្មោះ សើ កែវរក្សា អាយុ ៩ឆ្នាំ ស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
ទី២ មានឈ្មោះ វុទ្ធី វត្តី អាយុ ១១ ឆ្នាំ ស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបានឲ្យដឹងថាជនរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតត្រូវជាបងប្អូនបង្កើត និងគ្នាបាននាំគ្នាទៅស្រែដែលនៅក្បែរស្រះទឹកខាងលើ រួចដល់ពេលថ្ងៃបាននាំគ្នាត្រឡប់មកផ្ទះវិញតែមកដល់ចំណុចស្រះទឹកខាងលើ ក៏បាននាំគ្នាចុះងូតទឹកស្រាប់តែរអិលជើងលិចក្មេងស្រីទាំង២នាក់តែម្តង ចំណែកក្មេងប្រុសម្នាក់ទៀតឃើញដូច្នេះ ក៏រត់ឡើងគោកវិញរត់ទៅប្រាប់អ្នកផ្ទះនាំគ្នាផ្អើលឆោរឡោនាំគ្នារត់ទៅស្រង់រួចដឹកយកទៅសង្រ្គោះភ្លាមៗដែរ តែអកុសល ក្មេងស្រីទាំង ២ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះធ្វើកំណត់ហេតុជាក់ស្តែង រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់