ភ្នំពេញៈ ភាយន្ត “អាស៊ុយទ្រី ស្មោះស្នេហ៍” គ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យពីនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយទទួលបានការកោតសរសើរ សឹងតែមិនជឿទៅហើយ ដែលធ្វើឲ្យថៅកែវ័យក្មេងផលិតកម្ម BKS អរហើបជើងពីដី។
សម្រាប់ភាពយន្ត “អាស៊ុយទ្រី ស្មោះស្នេហ៍” ជាភាពយន្តបែបកំប្លែង មនោសញ្ចេតនា ដោយមានតារាល្បីៗចូលរួមសម្ដែង ដូចជា លោក ឈុន សុវណ្ណភក្ដី កញ្ញា គីម ច័ន្ទបរមី លោក ទេព រិនដារ៉ូ អ្នកនាង ប៉ែន សុផានី នាយសង់ស៊ីស អ្នកនាង ប៉េងប៉ោង លោក ម៉ា ដូណា DJ ពាង DJ កណ្ដុរ និងតារាកំប្លែងមួយចំនួនទៀត។
លោក ឈុន សុវណ្ណភក្ដី ចាងហ្វាងវ័យក្មេង ផលិតកម្ម BKS បានប្រាប់ Post News នៅពេលថ្មីៗនេះថា «រឿង អាស៊ុយទ្រី ស្មោះស្នេហ៍ ដែលជារឿ ងទី២ របស់ផលិតខ្ញុំ រឿងនេះពេលយកទៅឆ្លងនៅនាយកដ្ឋានភាពយន្តទទួលបានការសរសើរថា មិនដែលឃើញរឿងណាល្អដូចរឿងនេះនោះទេ ដោយមាននិពន្ធចម្រៀងបញ្ចូលតាមប្លង់នីមួយៗ ស៊ីនឹងសាច់រឿង ហើយចម្រៀងទាំង១០បទនោះទៀតសោត ជាបទ Original Song»។
គួរបញ្ជាក់ផងដែរថា សម្រាប់វណ្ណកម្មទី២ របស់ផលិតកម្មBKSនេះ បានចាយទុនថតរហូតដល់ទៅ៧ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីរឿងដៃគូកម្ចាត់ខ្មោច៕ ទស្សនាវីដេអូ Trailer ដូចខាងក្រោមនេះ៖
https://youtu.be/RcJGW1riT2I
មតិយោបល់