ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគ្រាដែលបានឃើញបុរសម្នាក់ យកន្ត្រៃមកកាត់លឹង្គខ្លួនឯងចោល ដើម្បីបញ្ចប់ជីវិត ក្រោយពីមានទំនាស់ជាមួយប្រពន្ធ ហើយត្រូវប្រពន្ធរត់ចោលបាន៣ថ្ងៃរួចមកនោះ។
ហេតុការណ៍ភ្ញាក់ផ្អើលបុរសកាត់លឹង្គខ្លួនឯងនេះ បានកើតឡើងកាលពីវេលា៨៖១៥នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសដែលយកកន្ត្រៃកាត់លឹង្គខ្លួនឯងនេះ ត្រូវបានគេស្គាល់ឈ្មោះ គង់ វិចិត្រ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតក្នុងខេត្តស្វាយរៀង។
បើតាមការអះអាងពីគ្រួសារបុរសរូបនេះ និងអ្នកជិតខាងបានប្រាប់ថា នៅមុនកើតហេតុប ឈ្មោះ គង់ វិចិត្រ នេះបានមានជម្លោះជាមួយប្រពន្ធ ហើយត្រូវប្រពន្ធរត់ចេញពីផ្ទះនៅព្រែកព្នៅ មកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនរយៈពេល៣ថ្ងៃរួចមកហើយ ខណៈនោះ បុរសជាប្តីនេះចេះតែហៅប្រពន្ធមកផ្ទះវិញ តែប្រពន្ធមិនព្រម ហើយក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត តែដោយសារឈឺចាប់ពេក ក៏បានស្រែក ហើយឮដល់អ្នកជិតខាងក៏នាំគ្នាមកជួយដឹកបញ្ជូនមកមន្ទីរពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត។
ក្រោយការសង្គ្រោះ គ្រូពេទ្យបានបញ្ជាក់ថា អាចនៅប្រីការបាន មិនពិការទេ៕
មតិយោបល់